柬埔寨青年联合会祈愿国王早日康复
分类政务
事件时间2026年4月
地点中国北京
来源新柬埔寨日报
发布时间2026/04/18 15:37
详情描述
2026年4月10日,柬埔寨青年联合会(UYFC)获悉国王健康状况的相关消息,全体领导层及成员对此表示深切关注。
根据柬埔寨王宫于2026年4月18日发布的公告,国王目前正在中国北京的一家医院接受手术治疗。
柬埔寨青年联合会全体成员对此保持密切关注,并祈愿国王手术顺利,早日康复,恢复健康,继续作为柬埔寨人民的坚实依靠。
📋 简要摘要 ▸
柬埔寨青年联合会全体成员对国王的健康状况表示深切关注。据王宫发布的消息,国王目前正在中国北京接受手术治疗,全国各界纷纷祈愿国王早日康复。
📋 完整原文 ▸
សហភាពសហព័ន្ធយុវជនកម្ពុជាថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ
ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ទូទាំងប្រទេស មានសេចក្តីបារម្ភជាពន់ពេក បន្ទាប់ពីបានទទួលព័ត៌មានអំពីព្រះរាជសុខភាពរបស់ព្រះអង្គ តាមរយៈព្រះរាជសារ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត រហូតទទួលដំណឹងបន្ថែម តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ដែលព្រះអង្គត្រូវព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ប្រជាមានិតចិន។
ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា បានបួងសួងដល់ដល់វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីនៃទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះអង្គចេក ព្រះអង្គចម គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមី ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំមមី ជាពិសេសព្រះរាជគុណូបការៈ និងបុណ្យកុសលទាំងឡាយដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសូមព្រះអង្គទ្រង់ទទួលការព្យាបាលដោយជោគជ័យ ឆាប់បានធូរស្បើយ និងទទួលព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូបជាអង្វែងតរៀងទៅ។