公立学校教师内部调动考试结束 优化金边师资配置

文件类型政策
发布机构教育部
生效日期2026-10-14
适用范围公立学校教师
发布时间2026/10/14 18:32
政策详情
柬埔寨教育部宣布,全国公立学校教师内部调动考试已于2026年10月14日下午4时顺利结束。本次考试旨在选拔符合条件的公立学校在职教师,将其调往金边地区的公立教育机构任教,以填补当地师资缺口,优化金边师资配置。
考试结束后,考务委员会已完成所有考生试卷的收集、核对与封存工作。为确保考试过程的公正性与透明度,所有试卷均已按照技术规范进行密封,并存放在安全室内。试卷封存过程由教育部、经济与财政部以及反腐败机构(ACU)的代表共同监督见证。
根据工作安排,试卷评阅工作将于10月15日上午正式启动。关于考试结果的公布时间,请相关教师密切关注教育部后续发布的官方公告。
📋 简要摘要 ▸
全国公立学校教师内部调动考试已顺利结束,旨在将师资力量向金边地区倾斜,满足当地教学需求,确保教育公平。
📋 完整原文 ▸
ការប្រឡងប្រជែងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ផ្ទេរកន្លែងការងារមកភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ជាស្ថាពរ
ត្រឹមម៉ោង ៤:០០នាទីរសៀលនេះ ការប្រឡងប្រជែងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចប់ដំណើរការប្រឡងដោយជោគជ័យ។
បេក្ខជនជាលោកគ្រូ អ្នកគ្រូទាំងអស់ បានចាកចេញពីបន្ទប់ប្រឡងប្រកបដោយស្នាមញញឹម និងក្តីសង្ឃឹមខ្ពស់លើលទ្ធផលកិច្ចការរបស់ខ្លួន ពោរពេញដោយភាពរីករាយ និងទំនុកចិត្តយ៉ាងខ្លាំងទៅលើសមត្ថភាពផ្ទាល់ខ្លួន ក៏ដូចជាប្រព័ន្ធគ្រប់គ្រងការប្រឡងទាំងមូល។ ភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រឡង បេក្ខជនជាលោកគ្រូ អ្នកគ្រូទាំងអស់ បានចាកចេញពីបន្ទប់ប្រឡងប្រកបដោយស្នាមញញឹម និងក្តីសង្ឃឹមខ្ពស់លើលទ្ធផលកិច្ចការរបស់ខ្លួន។ ទន្ទឹមនឹងនេះ គណៈកម្មការរៀបចំការប្រឡងបានអនុវត្តការប្រមូល ផ្ទៀងផ្ទាត់ និងរក្សាទុកសន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់យ៉ាងហ្មត់ចត់បំផុត ដោយធ្វើការត្រួតពិនិត្យ ច្រកចូលកញ្ចប់ និងបិទស្លាកនីតិវិធី (Seal) យ៉ាងត្រឹមត្រូវតាមបច្ចេកទេសប្រឡង ដើម្បីធានាឱ្យបាននូវភាពសុក្រឹត និងតម្លាភាព។
សន្លឹកកិច្ចការទាំងអស់ ត្រូវបានរក្សាទុកនៅក្នុងបន្ទប់សុវត្ថិភាព ក្រោមការចូលរួមពិនិត្យ និងធ្វើជាសាក្សីពីសំណាក់តំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល ដើម្បីធានាបាននូវភាពស្អាតស្អំ គុណធិបតេយ្យ និងយុត្តិធម៌។ សន្លឹកកិច្ចការបេក្ខជន ចាប់ផ្តើមដំណើរការការកែ នាព្រឹកថ្ងៃស្អែកតទៅ។