柬埔寨政府招聘3000名中学教师 报名须知
来源公共职能信息
发布时间2026/09/10 13:12
详情描述
柬埔寨政府近期启动中学教师招聘计划,拟通过合同制方式招录3000名教师。有意向的申请人需在报名阶段完成必要准备,并严格遵守相关规定。
申请人需重点研究目标学校的地理位置、具体的选拔条件以及文化程度要求。在提交申请前,务必确保所有材料真实有效。严禁伪造文件或提供虚假信息,一旦发现此类行为,申请人将被自动取消考试资格,并承担相应的法律责任。
本次招聘采取竞争性考试模式。考试通过并完成后续培训后,政府将根据考生的考试成绩及其他相关规定,分配至对应的目标学校任教。
报名截止日期为2026年10月7日17:00。建议申请人仔细阅读官方发布的详细指南及说明视频,确保报名流程准确无误。如在报名过程中遇到疑问或需要处理相关申诉,可参考官方提供的咨询渠道获取帮助。
📋 简要摘要 ▸
柬埔寨政府计划招聘3000名中学教师,提醒申请人仔细研究地理位置、选拔条件及文化程度要求,严禁伪造文件。
📋 完整原文 ▸
មុនដាក់ពាក្យប្រឡងគ្រូបង្រៀនមធ្យមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ ៣,០០០កន្លែង ត្រូវដឹងរឿងទាំងនេះសិន!
មុននឹងសម្រេចចិត្តដាក់ពាក្យ សូមបេក្ខជនទាំងអស់សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីទីតាំងភូមិសាស្ត្រសាលាគោលដៅ លក្ខខណ្ឌជ្រើសរើស និងកម្រិតវប្បធម៌ដែលបានកំណត់ឱ្យបានហ្មត់ចត់។ សូមបញ្ជាក់ជាមុនថា រាល់ការក្លែងបន្លំឯកសារ ឬការផ្តល់ព័ត៌មានមិនពិត នឹងនាំឱ្យបេក្ខជនត្រូវលុបឈ្មោះចេញពីការប្រឡងជាស្វ័យប្រវត្តិ ព្រមទាំងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។ ម្យ៉ាងវិញទៀត ក្រោយពេលប្រឡងជាប់ និងបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យ បេក្ខជននឹងត្រូវចាត់តាំងឱ្យទៅបំពេញការងារតាមសាលាគោលដៅដោយផ្អែកលើលំដាប់ពិន្ទុ និងការកំណត់ផ្សេងទៀត។
បេក្ខជនដែលមានបំណងចូលរួមដាក់ពាក្យប្រឡងប្រជែង សូមចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/mcsexam2026bmoeys001 រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី ជាកំហិត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណភ្ជាប់ https://www.facebook.com/share/p/176qTuXFiy/ ។
ចំពោះសំណើ ឬការតវ៉ាផ្សេងៗ សូមចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/mcsexamfaq2026 ។
សូមអានសេចក្តីណែនាំឱ្យបានលម្អិត និងឈ្វេងយល់តាមរយៈវីដេអូដែលមានភ្ជាប់ជូន។ ក្នុងករណីលោកអ្នកមានចម្ងល់ ឬជួបបញ្ហាក្នុងការចុះឈ្មោះ សូមទាក់ទងសួរព័ត៌មានបន្ថែមមកកាន់ក្រុមការងារតាមរយៈប្រព័ន្ធតេឡេក្រាម ឬលេខទូរស័ព្ទផ្លូវការ (098 233 335 / 061 268 999 / 010 416 573 / 086 550 545 / 068 807 926) នៅរៀងរាល់ម៉ោងធ្វើការ។
សូមជូនពរឱ្យបេក្ខជនទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡងប្រជែងនេះ។ សំណាងល្អ និងសង្ឃឹមថានឹងបានជួបគ្នានៅមណ្ឌលប្រឡង។
ដើម្បីទទួលបានព័ត៌មានអំពីការប្រឡងប្រជែង សូមតាមដានបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram https://t.me/mcsgovkh
២.Facebook https://www.facebook.com/CivilServiceCambodia
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram https://t.me/CivilServiceNews31
២.Facebook https://www.facebook.com/Civil.Service.New