柬埔寨参加北京文旅博览会 重点推介中国游客免签政策










分类旅游
事件时间2026-06-05 00:00
地点中国北京
来源柬埔寨通讯社
发布时间2026/06/06 22:50
详情描述
柬埔寨旅游部于2026年6月5日至7日参加了在中国北京举办的第四届北京国际文化旅游消费博览会。此次博览会共有来自全球33个国家和地区的代表参与,设置了637个展位,预计参观人数超过10万人次。
6月5日的开幕式由中国文化和旅游部副部长高政及北京市副市长司马红共同主持,近200名国内外政府机构代表、私营部门人士及媒体记者出席。开幕式后,高政及多位高级代表团成员参观了柬埔寨旅游部展位,了解柬埔寨的旅游潜力、旅游产品及文化特色。
在博览会期间,柬埔寨旅游部代表接受了中央电视台、中国日报、北京商报及北京新闻广播等媒体采访。采访重点介绍了柬埔寨旅游业的发展情况,并详细推介了针对中国游客的试行免签政策,该政策实施时间为2026年6月15日至10月15日。
此外,柬埔寨政府在保障游客安全方面的举措也成为关注焦点。针对外界关心的安全问题,柬埔寨方面强调了政府在预防和打击网络诈骗犯罪方面采取的积极措施,旨在提升旅游景区的安全保障水平,为中国及国际游客创造良好的旅游环境。此次参展旨在进一步加强柬中两国在旅游领域的合作,并提升柬埔寨作为旅游目的地的国际知名度。
📋 简要摘要 ▸
柬埔寨旅游部参加第四届北京国际文化旅游消费博览会,重点宣传柬埔寨旅游潜力及文化。核心亮点为推介6月15日至10月15日期间对中国游客实施的试行免签政策,并强调政府在打击网络诈骗及保障游客安全方面的积极举措,旨在吸引更多中国游客赴柬旅游。
📋 完整原文 ▸
កម្ពុជាចូលរួមពិព័រណ៍ការប្រេីប្រាស់ទេសចរណ៍** **និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំង** **លើកទី៤** ដើម្បី**ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍** **និងគោលនយោបាយលើកលែងទិដ្ឋាការជូនភ្ញៀវចិន
(AKP) ក្រសួងទេសចរណ៍កម្ពុជា បានចូលរួមក្នុងពិធីពិព័រណ៍ «ការប្រើប្រាស់ទេសចរណ៍ និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំង លើកទី៤» (Beijing International Cultural and Tourism Consumption Expo – BICTCE) ដែលប្រារព្ធឡើងនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រព្រឹត្តទៅរយ:ពេល ៣ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។
ពិធីបើកពិព័រណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម Gao Zheng អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងលោកជំទាវ Sima Hong អភិបាលរងនៃរដ្ឋបាលប្រជាជនទីក្រុងប៉េកាំង ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នទេសចរណ៍ជាតិ និងអន្តរជាតិ វិស័យឯកជន ព្រមទាំងអ្នកសារព័ត៌មានចិន និងអន្តរជាតិប្រមាណជិត ២០០នាក់ កាលថ្ងៃទី៥** **ខែមិថុនា** **ឆ្នាំ២០២៦។
ពិព័រណ៍ BICTCE លើកទី៤នេះ មានការចូលរួមពីប្រទេស និងតំបន់ចំនួន ៣៣ ជុំវិញពិភពលោក ជាមួយស្តង់តាំងពិព័រណ៍សរុបចំនួន ៦៣៧ស្តង់ និងអ្នកសារព័ត៌មានជិត ១,០០០នាក់។ ព្រឹត្តិការ នេះរំពឹងថា នឹងមានភ្ញៀវចូលទស្សនាពិព័រណ៍លើសពី ១០០,០០០នាក់។
បន្ទាប់ពីពិធីបើក ឯកឧត្តម Gao Zheng និងគណៈប្រតិភូជាន់ខ្ពស់ (VIP) បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ដែលបានរៀបចំដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ផលិតផលទេសចរណ៍ និងវប្បធម៌របស់កម្ពុជា។
ក្នុងឱកាសនោះ តំណាងក្រសួងទេសចរណ៍កម្ពុជា ក៏បានផ្តល់បទសម្ភាសន៍ដល់ស្ថាប័នសារព័ត៌មានចិន និងអន្តរជាតិ រួមមានទូរទស្សន៍ CCTV កាសែត China Daily សារព័ត៌មាន Beijing Business Today និងវិទ្យុ Beijing News Radio (FM 94.5) ដោយផ្តោតលើការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍នេះ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ការធានាសុខ សុវត្ថិភាពជូនភ្ញៀវទេសចរ និងគោលនយោបាយលើកលែងទិដ្ឋាការសាកល្បងសម្រាប់ភ្ញៀវទេសចរចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
តាមការសង្កេតក្នុងថ្ងៃដំបូងនៃពិព័រណ៍ ភ្ញៀវទស្សនា និងអ្នកសារព័ត៌មានបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ការធានាសុខសុវត្ថិភាពសម្រាប់អ្នកដំណើរ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។
ការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍អន្តរជាតិដ៏ធំនេះ ត្រូវបានចាត់ទុកថាជាឱកាសដ៏សំខាន់ក្នុងការពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញភ្ញៀវទេសចរចិន និងអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។