柬埔寨卫生部与印度Sharda大学探讨医疗合作

柬埔寨卫生部与印度Sharda大学探讨医疗合作
柬埔寨卫生部与印度Sharda大学探讨医疗合作
柬埔寨卫生部与印度Sharda大学探讨医疗合作
柬埔寨卫生部与印度Sharda大学探讨医疗合作
柬埔寨卫生部与印度Sharda大学探讨医疗合作
柬埔寨卫生部与印度Sharda大学探讨医疗合作
1/6
事件时间2026-10-16
地点金边
来源柬埔寨卫生部
发布时间2026/10/16 16:15

详情描述

2026年10月16日,柬埔寨卫生部国务秘书易·孙纳拉(Yit Sunnara)在金边与印度Sharda大学代表团举行工作会谈,旨在加强双方在医疗卫生领域的合作。 易·孙纳拉介绍了柬埔寨卫生部门的发展方向与优先事项,重点包括疾病预防、早期筛查、强化初级卫生保健,以及提升卫生中心和转诊医院的服务质量与安全,以满足民众的健康需求。 双方就多项合作领域进行了探讨,包括医疗人员的培训与能力建设、专业知识与经验交流、科研合作及技术支持。此外,双方还讨论了通过医疗专家团队参与医院服务,以提升诊疗与护理效率。 Sharda大学代表表示,该校具备派遣经验丰富的医疗专家和专业人员的潜力,可协助柬埔寨卫生部开展人才培养、知识分享,并支持提升医院的医疗服务质量。 此次会谈旨在通过连接教育、专业实践与医疗系统,促进柬埔寨医疗人力资源开发,提升医疗服务水平,进而改善柬埔寨民众的健康与福祉。
📋 简要摘要 ▸
柬埔寨卫生部国务秘书与印度Sharda大学代表会晤,探讨在医疗教育、人才培训及服务领域的合作。
📋 完整原文 ▸
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ Sharda University នៃសាធារណរដ្ឋឥណ្ឌា។ —— រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Sharda University នៃសាធារណរដ្ឋឥណ្ឌា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាពិសេសការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមសហការក្នុងការផ្តល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យ។ ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានស្វាគមន៍គណៈប្រតិភូ និងបានលើកឡើងអំពីវឌ្ឍនភាព និងទិសដៅអាទិភាពរបស់វិស័យសុខាភិបាលកម្ពុជា ដែលផ្តោតលើការបង្ការជំងឺ ការរកឃើញជំងឺនៅដំណាក់កាលដំបូង ការពង្រឹងការថែទាំសុខភាពបឋម និងការលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពរបស់ប្រជាជន។ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពសហការលើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិកសុខាភិបាល ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈ ការស្រាវជ្រាវ និងការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងការចូលរួមសហការនៅតាមមន្ទីរពេទ្យ ដើម្បីពង្រឹងសមត្ថភាពការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ តំណាងប្រតិភូ Sharda University បានបង្ហាញពីសក្តានុពល និងលទ្ធភាពក្នុងការចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល តាមរយៈក្រុមវេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញសុខាភិបាល ដែលមានបទពិសោធន៍ ដើម្បីចូលរួមចែករំលែកចំណេះដឹង បណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងគុណភាពសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានា។ ជំនួបនេះបានបង្ហាញពីឆន្ទៈរួម ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ជាពិសេសការភ្ជាប់ការអប់រំ ការអនុវត្តវិជ្ជាជីវៈ និងប្រព័ន្ធសុខាភិបាល ដើម្បីអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់គុណភាពសេវាសុខាភិបាល និងរួមចំណែកកែលម្អសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ជំនួបពិភាក្សាការងារនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលកម្ពុជា និង Sharda University នៃសាធារណរដ្ឋឥណ្ឌា ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្តូរបទពិសោធន៍ និងការចូលរួមគាំទ្រសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យ។ កិច្ចសហប្រតិបត្តិការនេះដែរ មានសក្តានុពលក្នុងការរួមចំណែកពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល លើកកម្ពស់គុណភាពសេវាពិនិត្យ និងព្យាបាល ព្រមទាំងពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌ សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)