西港发布2026-2030旅游发展规划 打造第二大经济旅游中










分类政策
事件时间2026-09-15
地点西港
来源柬埔寨旅游部
发布时间2026/09/15 09:54
详情描述
柬埔寨旅游部部长胡哈与西港省长芒西内共同出席了《西港旅游发展规划(2026-2030)》的发布仪式。该规划旨在通过整合各方资源,将西港打造为具备国际水准、安全且可持续的滨海旅游目的地,并推动其成为柬埔寨第二大经济与旅游中心。
此次发布会共有约250人参加,包括旅游部官员、地方政府代表、武装部队成员、旅游业从业者、社区代表、教育机构人员及媒体代表。
该规划作为西港旅游业的行动路线图,明确了未来5年的发展框架。胡哈部长在会上表示,西港拥有丰富的自然资源,包括海岸线、岛屿、海洋生物多样性及云壤国家公园,具备发展滨海旅游、海岛旅游、生态旅游及水上运动的潜力。
目前,西港已建成金边至西港高速公路、深水港口及国际机场等交通基础设施。此外,城市景观、公共海滩及地标性建筑(如“普萨通与宁内”雕像、“高棉能做到”雕像及“喷水龙”雕像)的建设与改善,进一步提升了该地区的旅游吸引力。
该规划的实施旨在通过提升旅游基础设施质量,增强西港在区域及国际旅游市场中的竞争力,从而促进当地经济繁荣、创新发展及城市可持续建设。
📋 简要摘要 ▸
旅游部部长胡哈与西港省长芒西内共同宣布《西港旅游发展规划(2026-2030)》。该规划作为西港旅游业的行动路线图,旨在通过整合各方资源,提升旅游基础设施质量,将西港建设成为具备国际水准、安全且可持续的滨海旅游目的地。
📋 完整原文 ▸
[English Below]
ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនារតី សូមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ!
«ខេត្តព្រះសីហនុ ពង្រីកសក្តានុពលទេសចរណ៍ និងធុរកិច្ចឥតដែនកំណត់ ដើម្បីក្លាយជាទីក្រុងសេដ្ឋកិច្ច និងទេសចរណ៍គំរូទី២ របស់ព្រះរាជាណាចក្រកម្ពុជា»
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០» ដែលជាខេត្តគោលដៅទី៥។ ផែនការអភិវឌ្ឍន៍ទេសចរណ៍នេះ គឺជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ធុរកិច្ច និងលម្ហែកម្សាន្តកម្រិតអន្តរជាតិ ប្រកបដោយគុណភាព និងឧត្ដមភាពប្រកួតប្រជែងទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលទីក្រុងធំទីពីររបស់ប្រទេសកម្ពុជា ដែលគាំទ្រដល់វិបុលភាពសេដ្ឋកិច្ច ការច្នៃប្រឌិត និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។
ក្នុងពិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពនិងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, លោកអ៊ំ ពូ មីង បងប្អូន ប្រតិបត្តិករទេសចរណ៍, សហគមន៍ទេសចរណ៍, គ្រឹះស្ថានសិក្សា, សិស្សានុសិស្ស, និងប្អូនៗអ្នកផលិតមាតិកាព័ត៌មាន សរុបប្រមាណ ២៥០នាក់។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសនេះសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលលេចធ្លោទាំងនៅកម្រិតជាតិ និងកម្រិតអាស៊ាន ដែលខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ និងជ័យលាភីជាច្រើន ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនេះ, ខេត្តព្រះសីហនុបានអភិវឌ្ឍយ៉ាងឆាប់រហ័ស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើន ចំណែកឯ សោភណភាពទីក្រុង ឆ្នេរសមុទ្រ និងទីសាធារណៈនានា ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ ដោយមានការរៀបចំទីតាំងកម្សាន្ត និងសំណង់និមិត្តរូបដ៏លេចធ្លោ ដូចជា រូបសំណាក «ព្រះថោងតោងស្បៃនាងនាគ» រូបសំណាក «ខ្មែរធ្វើបាន» និងរូបសំណាក «នាគបាញ់ទឹក» ជាដើម ដែលពិតជាបានរួមចំណែកបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបបន្ថែមថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ដោយមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត កោះធំតូច ធនធានធម្មជាតិ ជីវចម្រុះសមុទ្រ និងឧទ្យានជាតិរាម ដែលអំណោយផលដល់ការអភិវឌ្ឍទេសចរណ៍ឆ្នេរ ទេសចរណ៍កោះ អេកូទេសចរណ៍ និងកីឡាទេសចរណ៍លើទឹក។ ទន្ទឹមនេះ ខេត្តក៏មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដ៏ប្រទាក់ក្រឡា រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ កំពង់ផែសមុទ្រទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍គ្រប់កម្រិត ដែលជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដ៏រឹងមាំសម្រាប់ការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍សមុទ្រ កម្រិតអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព។