柬埔寨卫生部推动构建基层医疗安全文化
分类医疗
事件时间2026-09-17 15:56
地点金边
来源柬埔寨卫生部
发布时间2026/09/17 15:56
详情描述
2026年9月17日,柬埔寨卫生部在金边举办世界患者安全日活动,主题为“安全护理,为了生命!”,重点关注非传染性疾病的安全护理。卫生部长秦拉主持活动,日本驻柬埔寨大使馆临时代办MISUMI Takahito、世界卫生组织驻柬埔寨代表Marianna Trias及相关医疗机构代表共320人现场参会,各级医疗机构人员通过线上方式同步参与。
全球数据显示,非传染性疾病是导致死亡的主要原因,占总死亡人数的75%。约有十分之一的患者在医疗护理过程中遭遇意外伤害,其中近半数伤害是可以预防的。
秦拉部长在会上强调,构建基层医疗安全文化是提升医疗服务质量的核心。目前,柬埔寨已通过第二版医院质量认证标准(CHAS)将患者安全列为核心,并正在制定2026-2030年国家患者安全政策及行动计划,旨在统一从国家级医院到基层卫生中心的战略方向。
为进一步落实患者安全工作,秦拉部长提出四点要求:一是建立安全文化;二是提升医疗管理者、医务人员及公众对非传染性疾病相关安全挑战的认知;三是鼓励患者与社区参与风险识别及解决方案的制定;四是要求各级医务人员持续关注患者,特别是为慢性病患者提供更便捷的医疗服务。
此次活动得到世界卫生组织、日本政府及国际联合委员会(JCI)等合作伙伴的技术支持,旨在响应柬埔寨政府将提升国民健康水平作为人力资源发展核心优先事项的战略目标。
📋 简要摘要 ▸
卫生部长秦拉出席世界患者安全日活动,强调应从基层医疗做起,构建安全文化,提升医疗服务质量。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ជំរុញបង្កើនការយកចិត្តទុកដាក់កសាង វប្បធម៌សុវត្ថិភាព (Safety Culture) ចាប់ពីការថែទាំសុខភាពបឋមនៅកម្រិតមូលដ្ឋាន »__
___
__
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ស្តីពី «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង (Safe Care for Noncommunicable Diseases)» និងពាក្យស្លោក៖ «ការថែទាំប្រកបដោយសុវត្ថិភាព ដើម្បីជីវិត!»។
ពិធីនេះមានការអញ្ជើញចូលរួម លោក MISUMI Takahito, ភារធារីស្តីទីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាកដឹកនាំក្រសួង មន្ទីរពេទ្យជាតិ ខេត្ត ស្រុក និងមណ្ឌលសុខភាព ព្រមទាំងគណៈកម្មាធិការចម្រុះអន្តរជាតិ (JCI) និងដៃគូអភិវឌ្ឍន៍ ចូលរួមផ្ទាល់ ៣២០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom ចាប់ពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមន្ទីរពេទ្យជាតិ។
នៅទូទាំងសកលលោក ជំងឺមិនឆ្លងគឺជាមូលហេតុចម្បងនៃការស្លាប់រហូតដល់ប្រមាណ បីភាគបួន (៧៥%) នៃករណីស្លាប់សរុប។ ទិន្នន័យពិភពលោកបង្ហាញថា អ្នកជំងឺប្រមាណ ១នាក់ ក្នុងចំណោម ១០នាក់ បានជួបប្រទះគ្រោះថ្នាក់ ឬការប៉ះពាល់ដោយអចេតនានៅចំណុចណាមួយក្នុងដំណើរនៃការថែទាំសុខភាព ហើយអ្វីដែលសំខាន់នោះគឺ ជិតពាក់កណ្តាលនៃគ្រោះថ្នាក់ទាំងនោះ គឺជាគ្រោះថ្នាក់ដែលយើងអាចទប់ស្កាត់បាន!។
សមិទ្ធផលនៃការប្រារព្ធទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ថ្នាក់ជាតិនេះ គឺមានការគាំទ្រពី អង្គការសុខភាពពិភពលោក (WHO) រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA និងការគាំទ្របច្ចេកទេសពី Joint Commission International និងដៃគូផ្សេងៗទៀត។ តាមរយៈការអនុវត្ត ស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យកម្ពុជា (CHAS) កំណែទី២ បានដាក់បញ្ចូលសុវត្ថិភាពអ្នកជំងឺជាស្នូលសំខាន់ និងផ្តោតលើគុណភាពសេវា។ បន្ថែមលើនេះ គោលនយោបាយជាតិស្តីពីសុវត្ថិភាពអ្នកជំងឺ និងផែនការសកម្មភាពជាតិ ២០២៦-២០៣០ កំពុងស្ថិតក្នុងដំណាក់កាលពិនិត្យសុីជម្រៅបន្ថែម ដែលនឹងកំណត់ទិសដៅយុទ្ធសាស្ត្រជាតិតែមួយ ចាប់តាំងពីមន្ទីរពេទ្យជាតិ រហូតដល់មណ្ឌលសុខភាព។
ការប្រារព្ធទិវាសុវត្ថិភាពអ្នកជំងឺ គឺស្របគ្នាទៅនឹង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកការលើកកម្ពស់សុខុមាលភាពប្រជាជន គឺជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្ស។ ជាងនេះទៅទៀត ការធានាឱ្យបាននូវសុវត្ថិភាពអ្នកជំងឺក្នុងការថែទាំជំងឺ ជាពិសេសជំងឺមិនឆ្លង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះ ៤ចំណុចសំខាន់ៗ ដែលជាជំនួយក្នុងការអនុវត្តបន្តប្រកបដោយប្រសិទ្ធភាព៖
១) កសាង «វប្បធម៌សុវត្ថិភាព» (Safety Culture)
២) លើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ ដល់អ្នកដឹកនាំសុខាភិបាល មន្ត្រីសុខាភិបាល និងសាធារណជន អំពីបញ្ហាប្រឈមនៃសុវត្ថិភាពអ្នកជំងឺពាក់ព័ន្ធ ជាពិសេសជំងឺមិនឆ្លង
៣) ជំរុញការចូលរួមពីអ្នកជំងឺ និងសហគមន៍ ក្នុងការកំណត់ស្វែងរកហានិភ័យសុវត្ថិភាព និងការរួមគ្នាកសាងដំណោះស្រាយចំពោះអ្នកជំងឺ ក្នុងការផ្តល់សេវាថែទាំសុខភាព
៤) មន្រ្តីសុខាភិបាលគ្រប់កម្រិត ដែលជាអ្នកទ្រទ្រង់បន្ទុកផ្ទាល់នៃការងារនេះ និងសូមបន្តការយកចិត្តទុកដាក់ដល់អ្នកជំងឺ ជាពិសេសអ្នកជំងឺរ៉ាំរ៉ៃ ដែលត្រូវត្រឡប់មកទទួលសេវានៅមូលដា្ឋនសុខាភិបាលឱ្យកាន់តែងាយស្រួល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្ត គោលនយោបាយសុវត្ថិភាពអ្នកជំងឺ ការអភិវឌ្ឍប្រព័ន្ធថែទាំសុខភាពជាបឋម និងការយកចិត្តទុកដាក់ខ្ពស់លើការថែទាំអ្នកជំងឺមិនឆ្លង ដើម្បីរួមចំណែកឆ្ពោះទៅសម្រេចគោលដៅជាតិ និងសកល។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)