柬埔寨地雷行动中心驳斥泰方关于MK-84炸弹来源说法

柬埔寨地雷行动中心驳斥泰方关于MK-84炸弹来源说法
柬埔寨地雷行动中心驳斥泰方关于MK-84炸弹来源说法
柬埔寨地雷行动中心驳斥泰方关于MK-84炸弹来源说法
柬埔寨地雷行动中心驳斥泰方关于MK-84炸弹来源说法
柬埔寨地雷行动中心驳斥泰方关于MK-84炸弹来源说法
柬埔寨地雷行动中心驳斥泰方关于MK-84炸弹来源说法
柬埔寨地雷行动中心驳斥泰方关于MK-84炸弹来源说法
柬埔寨地雷行动中心驳斥泰方关于MK-84炸弹来源说法
柬埔寨地雷行动中心驳斥泰方关于MK-84炸弹来源说法
柬埔寨地雷行动中心驳斥泰方关于MK-84炸弹来源说法
1/10
分类政治
事件时间2026-06-26 17:29
地点柬泰边境
来源柬埔寨通讯社
发布时间2026/06/26 17:29

详情描述

2026年6月26日,柬埔寨地雷行动中心(CMAC)负责人兴拉塔针对近期泰方媒体关于MK-84型航空炸弹的言论作出公开回应。 兴拉塔指出,泰方媒体此前声称在柬泰边境发现的MK-84炸弹属于1962年至1975年美军在柬战争期间的遗留物,这一说法严重背离事实。根据炸弹上的标识信息,该批MK-84炸弹的生产日期为1996年,由以色列军事工业公司制造。兴拉塔强调,生产于1996年的武器不可能出现在1975年之前结束的战争中,泰方的言论意在歪曲事实并推卸责任。 针对泰方声称其投掷的炸弹“均已全部爆炸”的说法,兴拉塔表示,这反而证实了泰方承认曾使用航空炸弹侵犯柬埔寨领土。他指出,任何弹药都存在未爆率,泰方此前在处理集束炸弹伤人事件时也曾使用过类似的辩解,但事实证明这些弹药仍持续对柬埔寨平民构成威胁。 兴拉塔认为,泰方通过虚假陈述掩盖其侵犯柬埔寨领土的事实,并试图逃避相关国际责任。他表示,炸弹的身份可以通过生产代码、批次号、弹坑位置及飞行数据等证据进行核实,柬方已掌握相关技术标准与数据支持。
📋 简要摘要 ▸
柬埔寨地雷行动中心负责人兴拉塔公开驳斥泰方媒体关于MK-84炸弹的言论。他指出该炸弹生产于1996年,并非美军在1962-1975年战争期间遗留。泰方此前声称其投掷的炸弹均已爆炸,被柬方指责为推卸责任及掩盖侵犯领土事实。
📋 完整原文 ▸
អគ្គនាយក CMAC៖ សៀមកំពុងដោះសារ ដែលការពិតជាក់ស្តែង គ្រាប់បែក MK84 ផលិតនៅឆ្នាំ១៩៩៦ ដូច្នេះមិនអាចជាគ្រាប់បែកនៅក្នុងសង្គ្រាមសហរដ្ឋអាមេរិកនៅកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦២-១៩៧៥ នោះទេ (AKP) ឯកឧត្តម ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ "ក្រោយពីខ្ញុំបានបង្ហាញគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទ MK-84 ទម្ងន់ជិត១តោនរបស់ទាហានសៀមឈ្លានពាន​ ដែលបានទម្លាក់មកលេីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះ មានសារព័ត៌មានថៃមួយ​ចំនួន​ បានចុះផ្សាយបង្វែរការពិត​ ដោយសំអាងលេីតែមូលដ្ឋានរបស់ខ្លួន​។ ទន្ទឹមនឹងនេះ​មានបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ​ ព្រមទាំងប្រជាពលរដ្ឋខ្មែរមួយចំនួន​បានសាកសួរ និងស្នេីសុំឱ្យខ្ញុំជួយបកស្រាយបំភ្លឺបន្ថែម។ ក្នុងឱកាសនេះ​ ខ្ញុំសូមសង្ខេបខ្លឹមសាររបស់សារព័ត៌មានសៀមដែលបានលេីកឡេីងនិងត្រូវធ្វេីការបកស្រាយលើទិដ្ឋភាពចំនួន៣ចំនុចដូចខាងក្រោម៖​ ១. ការអធិប្បាយថា “គ្រាប់បែកទម្លាក់ពីយន្ដហោះរបស់ពួកគេ​ សុទ្ធតែបានផ្ទុះទាំងអស់” ខ្ញុំយល់ថាការអធិប្បាយនេះ ជាសក្ខីកម្មថ្មីមួយទៀតដែលទាហានសៀមសារភាពទទួលស្គាល់ថាបានប្រើប្រាស់គ្រាប់បែកទម្លាក់ពីយន្ដហោះក្នុងការរំលោភឈ្លានពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពិតប្រាកដមែន។ ដោយឡែក​ ចំពោះ​កម្រិតនៃការផ្ទុះ​គ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌដទៃទៀតដែរ សុទ្ធតែមានកម្រិតអត្រាមិនផ្ទុះ (Failing rate)។ កាលេីកឡេីងពេលនេះ​ មិនខុសគ្នាពីអ្វីដែលមន្រ្តីជំនាញសៀមធ្លាប់បានលើកឡើងកន្លងមកពាក់ព័ន្ធការផ្ទុះសំណល់គ្រាប់បែកចង្កោមសៀមស្លាប់កុមារកម្ពុជា​ ក៏ពួកគេបានអះអាងដូចគ្នានេះដែរថា គ្រាប់បែកចង្កោមសៀមបានបាញ់មកលើបូរណភាពទឹកដីកម្ពុជាសុទ្ធតែផ្ទុះទាំងអស់អញ្ចឹងដែរ​ ប៉ុន្តែធាតុពិត​ សំណល់គ្រាប់បែកចង្កោមទាំងនោះ​ នៅតែបន្តបង្កគ្រោះថ្នាក់ដល់ជនសុីវិលជាបន្តបន្ទាប់​ ហេីយអង្គភាពCMACនៅតែបន្តរកឃេីញជាហូរហែ។ ខ្ញុំយល់ថា អ្វីដែលសៀមបានលេីកឡេីង​នេះ ជាការបង្ហាញនូវមោទនភាពនិងអំនួតអំពីឧត្តមភាពសម្ភាៈសឹក ព្រមទាំងគេចវេសពីការទទួលខុសត្រូវ​ ដោយភូតកុហកប្រជាជនសៀម និងសាធារណៈមតិអន្ដរជាតិតែប៉ុណ្ណោះ។ ២. ការលើកឡើងថា “គ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទMK-84នោះ គឺជាសំណល់គ្រាប់ទម្លាក់ពីយន្ដហោះរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅកម្ពុជានាទសវត្សរ៍១៩៦០-៧០​នោះ​ គឺជាការបម្លែងការពិតតែប៉ុណ្ណោះ និងជាការទម្លាក់កំហុសព្រមទាំងមួលបង្កាច់លេីភស្តុតាងពិតប្រាកដនេះ​។ សុំបញ្ជាក់ថា​ រាល់គ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌទាំងអស់សុទ្ធតែមានការកំណត់អត្តសញ្ញាណច្បាស់លាស់ដូចជា លេខកូដ ថ្ងៃខែឆ្នាំ និងក្រុមហ៊ុន ព្រមទាំងប្រទេសផលិត ដែលនេះជាបទដ្ឋានអន្ដរជាតិ។ ជាក់ស្ដែងគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទMK-84 ដែលបានបង្ហាញក្នុងរូបភាពទាំង២គ្រាប់នេះមានលេខកូដ៖ 30003-923AS105 លេខឡូតិ៍គ្រាប់៖ IMI96G015-011 ផលិតដោយក្រុមហ៊ុនឧស្សាហកម្មយោធាអុីស្រាអ៊ែល​ នៅឆ្នាំ១៩៩៦។ ផ្អែកលេីមូលដ្ឋាននេះ​ សួរថា​ តេីគ្រាប់បែកដែលផលិតក្នុងឆ្នាំ១៩៩៦ អាចយកទៅប្រើប្រាស់ក្នុងសង្គ្រាមសហរដ្ឋអាមេរិកនៅកម្ពុជាក្នុងអំឡុងឆ្នាំ១៩៦២-១៩៧៥ បានដែរឬ? ៣. ដោយឡែកចំពោះការលើកឡើងថា “គ្រាប់បែកMK-84នេះមិនអាចផ្ទៀងផ្ទាត់បាន​ ដោយសារគ្មានប្រភពត័ត៌មានច្បាស់លាស់ឡើយ”​ត្រង់ចំនុចនេះ តាមធម្មតាការផ្ទៀតផ្ទាត់អាចដំណេីរការបាន​ ដោយការត្រួតពិនិត្យភស្តុតាងជាក់ស្តែងដូចជា​ គ្រឿងបង្គំគ្រាប់បែក​ ទីតាំងរណ្តៅគ្រាប់​ សាក្សី​ និងទិន្នន័យការហោះហេីរទម្លាក់គ្រាប់បែកជាដេីម។ ជាក់ស្តែង​ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជាជូនរាជរដ្ឋាភិបាល​ ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ​និងគ្រាប់បែកទម្លាក់ពីយន្តហោះជាកិច្ចការមនុស្សធម៌​ ក៏ដូចជាបង្ហាញនូវស្មារតីការទទួលខុសត្រូវខាងសីលធម៌ផងដែរ​។ អង្គភាពCMACក៏បានប្រើប្រាស់ទិន្នន័យនោះ​ ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ សូមបញ្ជាក់បន្ថែមជាថ្មីថា ទីតាំងគ្រាប់បែករបស់ទាហានសៀមដែលអង្គភាពCMAC​បានរកឃើញ គឺគ្មាននៅក្នុងទិន្នន័យការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះទេ។ សរុបរួម គ្រាប់បែកទម្លាក់ពីយន្ដហោះMK-84 គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌដទៃទៀតដែលអង្គភាពCMAC បោសសម្អាតនិងប្រមូលបាននោះ សុទ្ធតែមានកំណត់ត្រាទីតាំង អត្តសញ្ញាណគ្រាប់ ក៏ដូចជាស្ថានភាពគ្រាប់ច្បាស់លាស់ ដែលអាចផ្ដល់លទ្ធភាពដល់អ្នកជំនាញជាតិនិងអន្ដរជាតិ អាចពិនិត្យផ្ទៀងផ្ទាត់ និងសិក្សាលម្អិតបាន។​ ចំណែកខ្លះនៃតឹងតាងទាំងនេះ​ ត្រូវថែរក្សាទុកជាមរតកប្រវត្តិសាស្ត្រដេីម្បីរំលឹកចងចាំនូវទុកសោកនាដកម្មសង្គ្រាមនិងការផ្សព្វផ្សាយនូវវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ!។ ការពិតនៅតែជាការពិត (ជួបរបស់ពិត)​ ដោយគ្មានការក្លែងបន្លំ លាបពណ៌ និងមួលបង្កាច់អ្វីឡើយ!"។ **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia