中国交通建设集团承诺持续支持柬埔寨基建项目


分类基建
地点北京
来源柬埔寨通讯社
发布时间2026/06/26 13:24
详情描述
6月26日上午,柬埔寨参议院主席洪森在北京会见了中国交通建设集团(CCCC)董事长宋海良。
宋海良在会谈中表示,中国交建对在柬埔寨开展的基建项目进展感到满意,并承诺将持续支持柬埔寨的基础设施建设。据介绍,中国交建在柬埔寨设有23个分支机构,员工中超过70%为柬埔寨籍。在过去20年间,该公司在柬埔寨已累计完成约70个基础设施项目。此外,中国交建明确表示将积极配合柬埔寨政府,助力该国实现绿色转型发展。
洪森对中国交建在全球及柬埔寨的发展成果表示认可,并对该公司长期以来在柬埔寨基建领域提供的支持给予评价。洪森特别指出,希望中国交建继续关注并推进在柬的重点项目,包括德崇扶南运河项目、金边至巴域高速公路项目,以及从磅清扬省至磅通省的50C号公路项目,确保这些工程顺利实施。
📋 简要摘要 ▸
中国交通建设集团董事长宋海良在北京会见洪森,回顾在柬20年承建70个基建项目的成果,并承诺将继续支持柬埔寨基础设施建设及绿色转型发展。
📋 完整原文 ▸
ក្រុមហ៊ុន China Communications Construction Company Ltd. បន្តគាំទ្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យទទួលបានជោគជ័យ
(AKP) លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) មានប្រសាសន៍សម្ដែងនូវការពេញចិត្ត ក្នុងការអនុវត្តគម្រោងដែលក្រុមហ៊ុនរបស់លោកបានចុះហត្ថលេខាជាមួយនឹងកម្ពុជា ហើយនឹងបន្តគាំទ្រនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត។
នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួប លោក Song Hailiang បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួប សម្ដេចតេជោ សាជាថ្មី ហើយលោកបានចាត់ទុក សម្ដេចតេជោ ជាមេដឹកនាំដ៏ឆ្នើម និងតែងតែជួយគាំទ្រដល់ក្រុមហ៊ុនរបស់លោកនាពេលកន្លងមក នៅក្នុងដំណើរការអាជីវកម្មលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
លោកក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនរបស់លោកនៅទូទាំងសកលលោក ជាពិសេសវឌ្ឍនភាពនៅក្នុងសាខាក្រុមហ៊ុនរបស់លោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រុមហ៊ុនរបស់លោកដែលមានសាខានៅក្នុងប្រទេសកម្ពុជាមានរហូតដល់ទៅ២៣សាខា ដែលកម្មករភាគច្រើនជាង៧០% គឺជាកម្មករជាជនជាតិខ្មែរ ហើយលោកក៏បានលើកឡើងថាក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនរបស់លោកមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រមាណជា ៧០គម្រោងនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
លោកក៏បានលើកឡើងទាក់ទងទៅនឹងការប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយដល់កម្ពុជាទៅលើការផ្លាស់ប្ដូរទម្រង់អភិវឌ្ឍបៃតង ដែលជាចំណុចមួយដែលលោកបានជម្រាបជូន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅពេលដែលលោកទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។
សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន CCCC នៅក្នុងពិភពលោក ជាពិសេសក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។
សម្ដេច ក៏បានលើកឡើងដោយឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ទៅលើគម្រោងនានា ដែលក្រុមហ៊ុនកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជា ដូចជាការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវជាតិលេខ៥០C ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។ សម្ដេចតេជោ បានជំរុញឱ្យមានការយកចិត្តទុកដាក់និងការគាំទ្របន្ថែមទៀតទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia