柬埔寨加入东盟27周年 洪玛奈回顾外交战略里程碑








分类政治
事件时间2026-04-30
地点金边
来源洪玛尼官方频道
发布时间2026/04/30 07:16
详情描述
2026年4月30日,柬埔寨迎来加入东盟27周年纪念日。柬埔寨首相洪玛奈回顾了自1999年4月30日正式成为东盟第10个成员国以来的外交历程。
洪玛奈表示,加入东盟是柬埔寨历史上重要的外交决策。该决策基于四大核心考量:坚持不干涉成员国内政原则、秉持协商一致的社区精神、通过区域一体化促进社会经济发展,以及拓展外交机遇。他指出,加入东盟使柬埔寨摆脱了外交孤立,实现了在区域内平等参与,并获得了对其独立、主权及尊严的尊重。
在过去27年中,柬埔寨曾三次担任东盟轮值主席国,分别是在2002年、2012年及2022年。此外,柬埔寨还积极支持东帝汶加入东盟,并成功举办了2023年第32届东南亚运动会及第12届东盟残疾人运动会。在公共职能领域,柬埔寨公共职能部目前正担任第23届东盟公共职能合作会议及第8届东盟与中日韩公共职能会议(2024-2026年任期)的轮值主席。
洪玛奈强调,东盟在柬埔寨外交政策中占据核心地位。面对当前多变的国际局势,加强东盟的中心地位与团结对于维护区域内外的和平、稳定与繁荣至关重要。柬埔寨将继续致力于推动东盟共同体建设,构建一个以人民为中心、充满机遇且高度一体化的区域组织。
📋 简要摘要 ▸
柬埔寨庆祝加入东盟27周年。洪玛奈回顾了1999年入盟以来的历程,强调东盟在柬埔寨外交政策中的核心地位。柬埔寨通过成功举办东盟峰会、东运会等活动,实现了从外交孤立到区域平等参与的转变,并持续推动东盟共同体建设。
📋 完整原文 ▸
អបអរសាទរ ខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦)
Congratulations on the 27th anniversary of Cambodia’s accession to ASEAN
ក្នុងឱកាសនេះ ខ្ញុំសូមចែករំលែកនូវការឆ្លុះបញ្ចាំងមួយចំនួនចេញពីតថភាពប្រវត្តិសាស្ត្រ និងដំណើរការដ៏វែងឆ្ងាយរបស់កម្ពុជា។
បន្ទាប់ពីការសម្រេចបាននូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ កម្ពុជា បានចូលជាសមាជិកទី១០ នៃអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
ខ្ញុំសូមរំឭកនូវប្រសាសន៍របស់ សម្តេចតេជោ ដែលជាអ្នកគូសវាសទិសដៅនៃវត្តមានកម្ពុជា ក្នុងអាស៊ានថា “ការចូលជាសមាជិកអាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់កម្ពុជា”។ នាពេលនោះ បរិបទនយោបាយអន្តរជាតិពិតជាស្មុគស្មាញ។ ការសម្រេចចិត្តចូលរួមជាសមាជិកអាស៊ាន ផ្អែកលើមូលហេតុសំខាន់ ៤ គឺ៖
១-គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក,
២-ស្មារតីសហគមន៍ ជាការធ្វើការដោយគោរពគោលការណ៍កុងសង់ស៊ីស,
៣-ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈសមាហរណកម្មតំបន់
៤-ច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា។
យើងក៏មិនភ្លេចអំពីការចូលរួមចំណែកយ៉ាងសំខាន់របស់អាស៊ាននៅក្នុងការកសាងសន្តិភាពរបស់កម្ពុជា ទាំងមុនពេលកម្ពុជាចូលជាសមាជិកអាស៊ាន។ កម្ពុជា បានចាកចេញពីភាពឯកោ និងផ្សារភ្ជាប់ជាមួយអាស៊ាន ឈានទៅរកការទទួលស្គាល់ស្មើមុខ ស្មើសិទ្ធិ និងការគោរពពេញលេញលើឯករាជ្យ អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងកិត្យានុភាព ក្នុងនាមជាប្រជាជាតិមួយនៅក្នុងតំបន់។
២៧ ឆ្នាំកន្លងមកនេះ កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម និងមោះមុត ដោយបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានចំនួន ៣ លើក (២០០២, ២០១២ និង ២០២២), និងព្រឹត្តិការណ៍កំពូលពាក់ព័ន្ធជាច្រើនទៀត រួមទាំងការគាំទ្រដល់សមាជិកភាពរបស់ប្រទេសទីម័រឡេស្តេ។ ជាពិសេស អ្វីដែលមិនអាចបំភ្លេចបាន គឺជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងឆ្នាំ២០២៣។ ដោយឡែក ក្នុងវិស័យមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈកម្ពុជា ក៏កំពុងបំពេញតួនាទីជាប្រធានប្តូរវេន ក្នុងការរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ (23rd ACCSM and 8th ACCSM+3) សម្រាប់អាណត្តិឆ្នាំ២០២៤–២០២៦។
បច្ចុប្បន្ន ក្នុងបរិបទដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងប្រែប្រួល មិនប្រាកដប្រជា ការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន គឺរឹតតែចាំបាច់មិនអាចខ្វះបាន សម្រាប់ការធានានូវសន្តិភាព ស្ថិរភាព និងវិបុលភាពទាំងនៅក្នុង និងក្រៅតំបន់។ ត្រង់ចំណុចនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះតួនាទីដ៏សំខាន់របស់អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន នៅក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជាពិសេសការសម្រេចឱ្យបាននូវបទឈប់បាញ់ និងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ានកន្លងមក។
អាស៊ាន គឺជាស្នូលសំខាន់មួយនៃគោលនយោបាយការបរទេសរបស់កម្ពុជា និងសម្រាប់ប្រជាជនកម្ពុជា ដូចនឹងប្រសាសន៍របស់ សម្តេចតេជោ ដែលបានថ្លែងថា អាស៊ានពិតជាមានទីតាំងពិសេសនៅក្នុងបេះដូង និងការចងចាំរបស់ សម្តេចតេជោ ជានិច្ច។ កម្ពុជា បាននិងកំពុងបន្តចូលរួមចំណែកយ៉ាងសកម្ម និងដោយស្ថាបនា ក្នុងដំណើរជំរុញការកសាងសហគមន៍អាស៊ានមួយដែលពោរពេញដោយឱកាស និងសមាហរណកម្មពេញលេញ ផ្តោតលើប្រជាជន និងដើម្បីប្រជាជន។