NSSF缴费渠道及防诈骗预警

预警类型诈骗
严重程度高
地点柬埔寨
发布时间2026/04/03 16:45

详情描述

明确NSSF缴费仅限指定银行,严禁通过扫描个人二维码或私人转账,警惕冒充NSSF工作人员的诈骗行为。
📋 完整原文 ▸
ជម្រាបសួរ! សមាជិកដែលបានចុះបញ្ជីបុគ្គលស្វ័យនិយោជន៍រួចហើយ សមាជិកអាចបង់ភាគទាននៅខែបន្ទាប់បាន ពុំមានបុគ្គលិក ប.ស.ស. ទាក់ទងទៅសមាជិកផ្ទាល់ទេ។ សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ដែលរួមមាន ៖ 👉 ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) 👉 ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) 👉 ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.) 👉 ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB Bank Cambodia) 👉 ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank) ➡️ ចំណាំ៖ សម្រាប់ការបង់ភាគទាន មក ប.ស.ស. គឺធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទដៃធនាគារដៃគូ ខាងលើ ឬអញ្ជើញទៅកាន់ធនាគារដៃគូខាងលើដោយផ្ទាល់។ សម្រាប់ព័ត៌មានលំអិតសូមទាក់ទង ១២៨៦ សូមអរគុណ! 📌សូមជម្រាបជូនថា ប.ស.ស. មិនមានការបង់ភាគទានតាមរយៈការស្កែន QR Code ឬទំនាក់ទំនងទៅសមាជិកផ្ទាល់នោះទេ។ ចំពោះការបង់ភាគទានតាមរយៈ QR CODE ឬតាមរយៈវិធីផ្សេងៗ ដែលមានឈ្មោះបុគ្គល គឺជាករណីឆបោក សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងខាតបង់ថវិកាផ្ទាល់ខ្លួន។