柬埔寨司法部计划招录45名法律专业公务员
文件类型公告
发布机构柬埔寨司法部与公务员部
发布时间2026/04/06 11:08
政策详情
柬埔寨司法部代部长与公务员部部长举行会议,共同商讨招录45名法律专业人才的选拔考试流程,旨在为司法部下属22个单位补充专业人员。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្រ្តីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការជំនាញច្បាប់ចំនួន ៤៥រូប ដើម្បីបម្រើការងារនៅអង្គភាពចំនួន២២ ចំណុះឱ្យក្រសួងយុត្តិធម៌
====================
នារសៀលថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្រ្តីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការជំនាញច្បាប់ចំនួន ៤៥រូប ដើម្បីបម្រើការងារនៅអង្គភាពចំនួន២២ ចំណុះឱ្យក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងយុត្តិធម៌ រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងគោលបំណងដើម្បីពិភាក្សាទៅលើការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីមកបម្រើការងារនៅក្រសួងយុត្តិធម៌ចំនួន ៤៥កន្លែង រួមមានមន្រ្តីជំនាញច្បាប់ផ្នែករដ្ឋប្បវេណី មន្រ្តីជំនាញច្បាប់ផ្នែកព្រហ្មទណ្ឌ និងមន្រ្តីជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ដើម្បីបម្រើការងារនៅអង្គភាពចំនួន២២ ចំណុះឱ្យក្រសួងយុត្តិធម៌។
កិច្ចប្រជុំខាងលើនេះ ក៏បានពិភាក្សាទៅលើការជ្រើសរើសមន្រ្តីនៅតាមក្រសួងស្ថាប័ន ៣ផ្សេងទៀតផងដែរ រួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងអប់រំ យុវជន និងកីឡា។