សម្រាប់ខ្ញុំ ភាពយុត្តិធ៌ម មានពីរ ទី១សំណង បើគ្មានសំណង គ្មានយុត្តិធម៌ ទី២ អនុវត្តទោស ជារឿងតាមក្រោយ ព្រោះវាជាឆន្ទានុសិទ្ធតុលាការ , ខ្ញុំលើកយករឿងក្មេងដាច់ជើង ក្រោយបញ្ចប់និតិវិធីនៅតុលាការ ក្មេងស្រីមិនបានទទួលសំណងទេ រហូតមានការជួយពីមេធាវីសម្តេច បានសើរើឡើងវិញ , ត្រង់នេះហើយ ដែលយុត្តិធម៌សម្រាប់ជនរងគ្រោះ គឺហាក់ឆ្ងាយ ឯយុត្តិធម៌សម្រាប់អ្នកកាត់ក្តីហាក់ឆាប់ទទួល 🙏 ទទួលថាបានកាត់ចប់ 🙏 តែជនល្មើស ឬ ជនបង្ក នឹងការទទួលខុសត្រូវលើជនរងគ្រោះគឺបាត់ដំណឹង 🙏 ខ្ញុំបានសរសេររួចហើយ ជំនាន់សម្តេចមហាបវរធិបតី កាត់ក្តីល្អ ទទួលបានសំណង ហេតុអ្វីបានខ្ញុំសរសេរចឹង ព្រោះថាជនរងគ្រោះគ្មានសិទ្ធសម្រេចលើទោសឬដាក់ទោសជនបង្កអោយជាប់គុកឬមិនជាប់ទេ ចឹងគ្នាបានត្រឹមសំណងខូចខាត ដែលអាចធ្វើបាន ហើយបើគ្នា មិនបានអាណឹងទៀត ចឹងជនរងគ្រោះក៏មិនបាច់ប្តឹងដែរ 🙏 សូមជម្រាបថា សំណងអាស្រ័យលើ
ភាគីចចារ តែរឿងក្តីខ្លះសំណងជីវិត អាចដល់៥០ម៉ឺនដុល្លាក្នុងម្នាក់ តែក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើ តាមលោកវណ្ណ:សរសេរ ថាអ្នកស្លាប់ម្នាក់សូមសង៣៥០០០$ តែម្តាយជនបង្កសូមជូនម្នាក់១ម៉ឺនដុល្លា ជាមួយពាក្យថាច្រើនហើយ គ្រោះថ្នាក់ខ្លះបានតែ២ទៅ៣ពាន់ដុល្លា , បើគិតតម្លៃនៃរថយន្ត សងម្នាក់២ម៉ឺន$ជាការសមគួរ ៥នាក់ ១០ម៉ឺន$មិនច្រើនទេ , ហើយបើគាត់ថា១០ម៉ឺន$សម្រាប់ជីវិតមនុស្ស៥នាក់ច្រើន ចឹងអោយគាត់សម្លាប់កូនគាត់ទៅ សំណងមិនបាច់សងទេ អោយគាត់ដឹងថាជីវិតកូនគាត់មានតម្លៃ១០ម៉ឺដុល្លា ច្រើនហើយ 🙏