柬埔寨卫生部举办首都及各省卫生技术工作组培训研讨会

文件类型公告
发布机构柬埔寨卫生部
生效日期2026年4月9日
适用范围全国各省市卫生部门
发布时间2026/04/12 11:32

政策详情

柬埔寨卫生部在暹粒举办技术培训研讨会,旨在提升各省市卫生官员的专业能力与协调效率,以优化基层医疗服务质量并推动全民健康覆盖目标。

联系方式

Telegramhttps://t.me/***
网站https://moh.gov.kh/kh/home
📋 完整原文 ▸
សិក្ខាសាលា បណ្តុះបណ្តាលក្រុមការងារបច្ចេកទេសសុខាភិបាល ថ្នាក់រាជធានី ខេត្ត ដើម្បីពង្រឹងសមត្ថភាព ប្រកបដោយគុណភាព និងចីរភាព” —— ខេត្តសៀមរាប៖ ព្រឹកថ្ងៃហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាបណ្តុះបណ្តាលក្រុមការងារបច្ចេកទេសសុខាភិបាលថ្នាក់រាជធានី ខេត្ត។ គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលនេះ គឺដើម្បី៖ ១)ពង្រឹងសមត្ថភាពបច្ចេកទេស ជូនមន្ត្រីសុខាភិបាលថ្នាក់រាជធានី ខេត្ត ២)ស្តង់ដាការអនុវត្តការងារបច្ចេកទេស ក្នុងវិស័យសុខាភិបាល នៅថ្នាក់ក្រោមជាតិ ៣)បង្កើនប្រសិទ្ធភាពការសម្របសម្រួលរវាងក្រុមការងារបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ណែនាំដល់ក្រុមការងារបច្ចេកទេសថ្នាក់រាជធានី ខេត្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើសេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។ ការបណ្តុះបណ្តាលនេះនឹងជួយពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខាភិបាល និងឆ្ពោះទៅរកគោលដៅគ្របដណ្តប់សុខភាពសកល។ សូមបញ្ជាក់ដែរថា សិក្ខាសាលាបណ្តុះបណ្តាលក្រុមការងារបច្ចេកទេសសុខាភិបាល រាជធានី ខេត្ត គឺជាការអន្តរាគមន៍មួយ ដើម្បីកសាងសមត្ថភាពជាបន្តបន្ទាប់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី ខេត្ត ក្នុងគោលបំណងពង្រឹងមុខងាររបស់ក្រុមការងារបច្ចកទេសសុខាភិបាល រាជធានី ខេត្ត និងបណ្តាលឱ្យមានកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យបន្ថែមទៀត រវាងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការធ្វើផែនការ កៀរគរធនធាន ការអនុវត្ត និងការត្រួតពិនិត្យសកម្មភាពទាក់ទងនឹងសុខភាពនៅថ្នាក់ក្រោមជាតិ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាននាយកដ្ឋាន និងអង្គាភាព​ថ្នាក់កណ្តាល ប្រធានមន្ទីរសុខាភិបាល និងមន្ត្រីបង្គោលក្រុមការងារបច្ចកទេសសុខាភិបាលរាជធានី ខេត្ត សរុបចំនួន ៨០រូប។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)