柬埔寨推进无纸化跨境贸易评估会议
| 文件类型 | 公告 |
|---|---|
| 发布机构 | 柬埔寨商业部 |
| 发布时间 | 2026-04-05 08:55 |
政务内容
商业部召开跨部门会议,审议关于柬埔寨无纸化跨境贸易准备情况的评估报告,旨在通过现代化手段提升贸易效率、透明度并降低运营成本。
联系方式
未提供
📄 完整原文 ▶ 查看原文 →
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យមើលរបាយការណ៍នៃការវាយតម្លៃស្តីពី “ការត្រៀមខ្លួនរបស់កម្ពុជាលើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយពុំប្រើប្រាស់ក្រដាសស្នាម” ដោយមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អន្តរក្រសួង-ស្ថាប័ន និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា របាយការណ៍នេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ដែលបម្រើជាមូលដ្ឋានគ្រឹះក្នុងការជំរុញនីតិវិធីសច្ចាប័នលើកិច្ចព្រមព្រៀងក្របខណ្ឌខាងលើ ដែលនឹងដើរតួជាកម្លាំងចលករក្នុងការធ្វើទំនើបកម្មប្រព័ន្ធពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងកាត់បន្ថយចំណាយលើប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ លោកជំទាវរដ្ឋលេខាធិការ បន្តថា ការវាយតម្លៃនេះ ជាជំនួយបច្ចេកទេស គាំទ្រដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាព និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការងារកិច្ចសម្រួលពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងការត្រៀមលក្ខណៈក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយពុំប្រើប្រាស់ក្រដាសស្នាម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (CPTA) ដែលកម្ពុជាបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧។ --- (Phnom Penh): On the morning of Tuesday, 31 March 2026, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, led the Inter-Ministerial meeting to review the updated report on “Cambodia's National Readiness Assessment on Cross-Border Paperless Trade,” with the participation of leaders and relevant technical officials. On that occasion, Her Excellency Secretary of State emphasized that this report will serve as a vital strategic foundation for advancing the ratification process of the Framework Agreement, which will act as a key driver in modernizing Cambodia’s trade system, enhancing efficiency and transparency, while significantly reducing the costs of cross-border trade operations. Her Excellency the Secretary of State continued that this assessment, a technical assistance supported by the United Nations Economic and Social Commission for Asia and the Pacific (UNESCAP), aims to assess the challenges and opportunities arising from the ratification of this agreement, reflecting Cambodia's progress in digital trade facilitation and evaluating its readiness to implement the Framework Agreement on Facilitation of Cross-Border Paperless Trade in Asia and the Pacific (CPTA), which Cambodia signed in 2017. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry Of Commerce: 🌐 [Facebook ](https://web.facebook.com/moc.gov.kh)🌐 [Telegram ](https://t.me/mocnewsfeed)🌐 [Website ](https://www.moc.gov.kh/)🌐 [YouTube ](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))