暹粒省政府致太后的柬埔寨新年祝福信

文件类型公告
发布机构暹粒省政府
生效日期2026年4月
适用范围暹粒省
发布时间2026/04/13 08:56
政策详情
暹粒省政府及民众向柬埔寨太后诺罗敦·莫尼列·西哈努克致以柬埔寨传统新年祝福。祈愿神灵保佑太后身体健康、长寿,并祝愿在新年里获得佛陀的四项福报。
联系方式
Telegramt.me/***
网站https://siemreap.gov.kh/
📋 完整原文 ▸
ទូលព្រះបង្គំយេីងខ្ញុំជាក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជារាស្រ្តទូទាំងខេត្តសៀមរាប សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទកិច្ចថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថទាំងទ្វេប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីទេវតាថែរក្សាប្រាង្គប្រាសាទ នានាក្នុងទឹកដីខេត្តសៀមរាបអង្គរ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🌎 [Website](https://siemreap.gov.kh/)
🗳 [Facebook](https://www.facebook.com/SiemReap.provincial?mibextid=LQQJ4d)
📱 [YouTube](https://youtube.com/@siemreapprovincialadminist1910?si=SfhhraJ4pQHfqrIL)
📱 [TELEGRAM Channel ](https://t.me/siemreapcando)
🚀 [TELEGRAM HotLine](https://t.me/+XSGZnTUNmB9lMzdl)
📱 [Siem Reap Smart City Data Platform](https://data.siemreap.gov.kh/)