柏威夏省免费医疗义诊
类型医疗服务
价格免费
地点柏威夏省
发布时间2026/04/07 08:55
详情描述
洪马内志愿医生团队联合当地部门,为边境地区的民众及退伍军人提供免费健康检查与治疗服务,共计服务326人。
联系方式
联系方式洪马内志***
📋 完整原文 ▸
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅខេត្តព្រះវិហារ ឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ ចំនួន ១៦នាក់ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធ ចុះផ្សព្វផ្សាយអប់រំសុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ៣២៦នាក់ ស្រី ២៧៥នាក់ ។
កងទ័ពអាវសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក ។ 🙏