关于干拉省交警涉嫌违规收费的投诉

预警类型治安
严重程度高
地点柬埔寨干拉省
发布时间2026/03/21 13:19

详情描述

民众投诉干拉省交警强制要求砂石运输车辆缴纳30-40美元购买“SSP”标志,否则将面临无故扣车和刁难,已引发当地车主强烈不满。
📋 完整原文 ▸
ប្រជាពលរដ្ឋ​ស្នើ​សុំ​ថ្នាក់​ដឹកនាំ​មេត្តា​ពិនិត្យ​មើល​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ ខេត្តកណ្តាល​ ​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​អាជីវកម្មឡាន​បែន​ដឹកជញ្ជូន​ដី​ខ្សាច់​ គ្រួស​ ថ្ម​ ក្នុង​ភូមិ​សាស្ត្រ​ខេត្តកណ្តាល​ ដែល​កំពុង​ប្រើប្រាស់​អំណាច​កៀបសង្កត់​ម្ចាស់​រថយន្ត​បែន​គ្រប់​ប្រភេទ​អោយ​បង់​លុយ​បិត​ផ្លាក​ Logo សញ្ញា​ SSP ជា​ថ្នូរ​ទៅ​នឹង​ការ​មិន​ចាប់​រថយន្ដ​ទាំង​នោះ​ ករណី​មិន​ព្រម​បង់​ នឹង​ត្រូវ​ឃាត់​រថយន្ដ​ទាំង​នោះ​រក​កំហុស​ពិន័យ​ ទោះបី​រថយន្ដ​មាន​ឯកសារ​ត្រឹមត្រូវ​ ក៏​នគរបាល​ចរាចរណ៍​ ឃាត់​ទុក​រយៈ​ពេល​រាប់​ម៉ោង​ ដេីម្បី​រំខាន​ការ​ប្រកប​របរ​របស់​ពួកគាត់​មិន​អោយ​ដំណើរការ​ទៅ​រលូន​ទេ​ ចំណែក​រថយន្ត​ដែល​ព្រម​បិត​ផ្លាក​របស់​ពួកគេ​ គឺ​រត់​ឆ្លង​កាត់​គោលដៅ​ត្រួតពិនិត្យ​នោះ​ដោយ​រលូន​ ទាំង​ដែល​ពួកគាត់​នៅ​ជាប់​រាប់​ម៉ោង​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​ឈរបេីកភ្នែក​មេីល​គេ​ទាំង​ក្តី​ឈឺចាប់​ ។ តាម​ការ​ផ្តល់​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឡាន​បាន​អោយ​ដឹង​ថា​តម្លៃ​ផ្លាក​ Logo សញ្ញា​ SSP នេះ​ មាន​តម្លៃ​ 30$ ទៅ​ 40$ ក្នុង​មួយ​ផ្លាក​ ហើយ​ត្រូវ​បង់​ជា​ប្រចាំ​ខែ​ ។ ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​ថ្នាក់​ដឹកនាំ​មេត្តា​ចាត់​វិធានការណ៍​ ស្រាវជ្រាវ​ជា​បន្ទាន់​ព្រោះ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​ជាខ្លាំង​ក្នុង​អំឡុង​ពេល​ប្រេង​កំពុង​ឡើង​ថ្លៃ​ជា​គំហុក​ និង​ស្នើ​សុំ​ឱ្យ​លុប​បំបាត់​ការ​ប្រើប្រាស់​ Logo ផ្លាក​នេះ​ ដែល​ធ្វើ​ទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ជា​ច្រើន​ ដែល​ពួកគាត់​មិន​ចង់​ទិញ​ផ្លាក​នោះ​ទេ​ តែ​គ្មាន​ជម្រើស​ហើយ​មានពេល​ខ្លះ​តាម​ចាប់​រថយន្ដ​របស់​ពួកគាត់​ដល់ផ្ទះ​ក៏មាន​ដែរ​ ដោយ​សា​តែ​បង់លុយប្រចាំ​ខែ​យឺតយ៉ាវ​ ។