暹粒农民收割后向僧侣布施稻谷
| 子分类 | 综合资讯 |
| 发布时间 | 2026-03-31 17:26 |
详情描述
暹粒农民在收割旱稻后,向当地寺庙僧侣布施稻谷以示感恩,同时反映了当前稻谷收购价格(680瑞尔/公斤)及农民对生产成本高昂的担忧。
កសិករប្រគេនស្រូវចំពោះព្រះសង្ឃ បន្ទាប់ពីច្រូតកាត់រួច
សៀមរាប៖ បន្ទាប់ពីច្រូតកាត់ស្រែប្រាំង នៅខាងលិចភ្នំក្រោមរួចរាល់កសិករតែងតែ ដឹកជញ្ជូនស្រូវ កាត់តាមស្ដីឆ័ត្រដែលជាទីតាំងជួបជុំរវាងឈ្មួញកណ្ដាល និងកសិករដើម្បី លក់-ទិញស្រូវសើម ដែលទើបតែច្រូតហើយថ្មីៗ។ ក្រៅពីលក់កសិករ ក៏មិនភ្លេចប្រគេនស្រូវមួយចំនួន ចំពោះព្រះសង្ឃវត្តចេតិយដែលគង់ចាំបិណ្ឌបាត្រស្រូវនៅទីនោះ។ ការណ៍ នេះកសិករចង់បង្ហាញការដឹងគុណចំពោះស្រូវ និងជាការធ្វើបុណ្យបន្តិចបន្តួច ដើម្បី ឧទ្ទិស ដល់សត្វទាំងឡាយដែលបានងាប់ ដោយការព្យួររាស់ ឬបាញ់ថ្នាំ ក្នុងពេលធ្វើស្រែមួយរដូវនេះ។ គិតត្រឹមសៀលថ្ងៃទី៣១ ខែមីនានេះ ស្រូវសើម១គីឡូក្រាមថ្លៃ៦៨០ រៀល ដែលជា តម្លៃកំណត់ដោយឈ្មួញកណ្ដាល។ នេះបើតាមសម្តីកសិករដែលបានលក់ស្រូវនៅទីនេះ។
យ៉ាងណា កសិករពុំសប្បាយចិត្តនឹង តម្លៃស្រូវនេះទេ ព្រោះថាពួកគាត់បានចំណាយច្រើនក្នុងការធ្វើស្រែ រួមមានទាំងថ្លៃជី និង ថ្លៃប្រេងបូមទឹក។ ម្យ៉ាងទៀតតម្លៃប្រេងសាំងពេលបច្ចុប្បន្ននេះ ក៏ឡើងថ្លៃដែរ ដូច្នេះកសិករ រំពឹងថា តម្លៃស្រូវនឹងខ្ពស់ជាងនេះ។ ពួកគេចង់ឲ្យស្រូវមានតម្លៃ ៧០០រៀល ទៅ ៨០០រៀល ក្នុងមួយគីឡូក្រាម ទើបអាចទូទាត់ថ្លៃចំណាយផ្សេងៗបានរួចខ្លួន និងអាចសេសសល់ផល ចំណេញខ្លះ៕
រូបភាព៖ ថោង ប្រណី