金边“诺拉岛-阿雷沙”大桥项目进展
类型MARKET
发布时间2026/03/31 10:03
详情描述
连接金边诺拉岛与干拉省阿雷沙市的大桥项目已进入地质勘探和技术取样阶段,旨在促进当地房地产、商业及旅游业发展。
📋 完整原文 ▸
គម្រោងស្ពានតភ្ជាប់ពី«កោះនរា-ក្រុងអរិយក្សត្រ» ឈានដល់ការខួងដី/យកសំណាកដីពិនិត្យ (បច្ចេកទេស) ដើម្បីត្រៀមចាក់គ្រឹះ
..
ភ្នំពេញ៖ គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដោយតភ្ជាប់ពី កោះនរា រាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea - Mekong Quay) ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានឈានដល់ការខួងដី/យកសំណាកដីពិនិត្យ(បច្ចេកទេស) ដើម្បីត្រៀមចាក់គ្រឹះ និង ក្រុមអ្នកជំនាញកំពុងសិក្សាលម្អិត។គម្រោងនេះ ត្រូវបានធ្វើឡើងនៅឯកន្ទុយកោះនរា ទៅក្រុងអរិយក្សត្រ។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យមានការសិក្សាសាងសង់ស្ពានតភ្ជាប់ពី «កោះនរា-ក្រុងអរិយក្សត្រ» ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិជារួមផង តាមរយៈការជួយបង្កើនភាពសកម្មនៃ វិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជា ការជួយផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍របស់កម្ពុជា៕