金边大型招聘会及就业论坛
发布时间2026/03/25 09:12
📋 完整原文 ▸
📣ស្អែកនេះហើយ! សូម យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀម CV ឲ្យបានច្រើន ដើម្បីដាក់ពាក្យភ្លាម បានសម្ភាសភ្លាម! ឱកាសការងារសរុប ២ ០៨៣កន្លែង។ អ្នកមិនទាន់មានបទពិសោធន៍ ក៏ដាក់ពាក្យបានដែរ!
👉ក្រុមហ៊ុនធំៗ ចំនួន ៩ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២ ០៨៣កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
☎️ព័ត៌មានបន្ថែមសូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៧៨៦ ៦៥៥/ ០៧៧ ២៣២ ៣៧៨ ឬ 1297 និងគេហទំព័រ www.nea.gov.kh។