柬埔寨国防部高层慰问第三军区驻守官兵

柬埔寨国防部高层慰问第三军区驻守官兵
文件类型公告
发布机构柬埔寨国防部
生效日期2026年4月10日
适用范围第三军区全体官兵
发布时间2026/04/10 04:38

政策详情

柬埔寨国防部总司令翁比塞将军代表副首相兼国防大臣狄西哈,在柬埔寨新年即将来临之际,前往第三军区慰问坚守岗位的官兵,并对他们的奉献精神表示高度赞扬。

联系方式

网站https://mod.gov.kh/
📋 完整原文 ▸
(កំពង់ស្ពឺ)៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតចូលមកដល់នាថ្ងៃខាងមុខនេះ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន កំពុងបំពេញភារកិច្ចការពារជាតិ នៅទិសយោធភូមិភាគទី៣។ លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានសម្តែងនូវការស្វាគមន៍ និងសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមអគ្គមេបញ្ជាការនាពេលនេះ ធ្វើឱ្យកងទ័ពមានអារម្មណ៍កក់ក្តៅ មានទឹកចិត្តមោះមុតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ព្រោះថា "សុខទុក្ខរបស់កងទ័ព គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ"។ នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ ផ្ញើជូនកងទ័ព និងក្រុមគ្រួសារកងទ័ព។ ឯកឧត្តម បានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះស្មារតីលះបង់ខ្ពស់ និងភាពអត់ធ្មត់របស់កងទ័ព ដែលជានិច្ចកាលតែងតែឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាច ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តមអគ្គមេបញ្ជាការ បានសង្កត់ធ្ងន់ថា ខណៈពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងជួបជុំក្រុមគ្រួសារសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បងប្អូនកងទ័ពនៅតែបន្តឈរជើងយ៉ាងស្វាហាប់។ នេះគឺជា "គំរូវីរភាពដ៏ថ្លៃថ្លា" ដែលបានមកពីការលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីប្រជាជន។ ឯកឧត្តម បានលើកទឹកចិត្តឱ្យកងទ័ពបន្តពង្រឹងសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ខិតខំហ្វឹកហាត់បង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់កងទ័ពទាំងអស់ សូមមានសុខភាពមាំមួន ស្មារតីវៀងវៃ និងទទួលបានជោគជ័យក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន៕ ______ 🌐 __[គេហទំព័រ ក្រសួងការពារជាតិ](https://mod.gov.kh/) 🌐 [ក្រសួងការពារជាតិ](https://www.facebook.com/Ministrydefence) 🌐 [TEA Seiha/ទៀ សីហា](https://web.facebook.com/TeaSeiha0055) 🌐 [X(Twitter): ក្រសួងការពារជាតិ](https://x.com/modgovkh) 🌐 [YouTube: ក្រសួងការពារជាតិ](https://www.youtube.com/@modgovkhm) 🌐 [Tiktok: ក្រសួងការពារជាតិ](https://www.tiktok.com/@modgovkhm)