柬埔寨外交部及公共职能部公开招录52名公务员
文件类型公告
发布机构公共职能部与外交部
生效日期即日起
适用范围全国符合条件的应聘者
发布时间2026/04/08 08:52
政策详情
柬埔寨政府公开招聘52名公务员,涵盖会计、审计、人力资源、IT及外交官等岗位。选拔分为笔试和面试两阶段,外交官岗位要求具备IELTS 5.5或同等英语水平。
📋 完整原文 ▸
ក្រសួងមុខងារសាធារណៈ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២កន្លែង។ ការជ្រើសរើសនាពេលនេះជាការជ្រើសរើស មុខតំណែងគាំទ្រផង និងមុខតំណែងវិជ្ជាជីវៈក្នុងវិស័យ ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ផង។
👉🏻សម្រាប់មុខតំណែងគាំទ្រចំនួន ៥កន្លែង ដែលត្រូវជ្រើសរើសរួមមានដូចជា មន្រ្តីគណនេយ្យ មន្ត្រីសវនកម្ម មន្ត្រីគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីព័ត៌មានវិទ្យា ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន៤។
👉🏻សម្រាប់មុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចំនួន ៤៧កន្លែង ដែលមានដូចជា មន្រ្តីការទូតជាន់ខ្ពស់ផ្នែកពិធីការ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកច្បាប់ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកវិភាគ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច មន្រ្តីការទូតជាន់ខ្ពស់ផ្នែកសារព័ត៌មាន និងមន្រ្តីការទូតជាន់ខ្ពស់ផ្នែកភាសាបរទេស ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន៤១ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
វិញ្ញាសាដែលបេក្ខជនគួរត្រៀមមានដូចជា ជំនាញ/ឯកទេស ភាសាអង់គ្លេស និងចំណេះដឹងទូទៅ។
🫶🏻គួរបញ្ជាក់ថាបេក្ខជនដែលចូលរួមក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ ពោលគឺមុខតំណែងវិជ្ជាជីវៈការបរទេស នឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងជា២ដំណាក់កាល គឺដំណាក់កាលវិញ្ញាសាសរសេរលើកទី១ និង ដំណាក់កាល វិញ្ញាសាសួរផ្ទាល់មាត់។ មានតែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១តែប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់។ អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតនោះគឺ បេក្ខជនមន្ត្រីការទូតជាន់ខ្ពស់ ត្រូវមានកម្រិតភាសាអង់គ្លេស IELTS 5.5 ឬសមមូល ឬបេក្ខជនដែលបានបំពេញការសិក្សាជាភាសាអង់គ្លេស។