碧占莫妮夫人向边境守卫军人致以新年祝福

文件类型慰问信
发布机构碧占莫妮(洪玛奈夫人)
生效日期2026年新年期间
适用范围前线军人
发布时间2026/04/13 09:44
政策详情
碧占莫妮夫人代表后方,向在边境保家卫国的军人致以崇高敬意。她感谢军人的英勇牺牲为国家带来的和平,并祈求神灵保佑军人身体健康、平安吉祥,在新年期间获得佛陀四福。
联系方式
Telegramhttps://t.me/***
网站https://www.btv.com.kh/
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៖ យើងខ្ញុំជាសមរភូមិជួរក្រោយ សូមធ្វើការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនទាំងអស់ ដែលកំពុងបំពេញភារកិច្ចការពារមាតុភូមិ ថែមទាំងផ្តល់ឱ្យយើងខ្ញុំនូវស្នាមញញឹមពេញលេញក្នុងការជួបជុំគ្នាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
«ការលះបង់ដ៏ធំធេងរបស់អ្នកសម្រាប់ជាតិមាតុភូមិ គឺជាការផ្តល់សន្តិភាព និងឱកាសរីករាយឆ្នាំថ្មីដល់យើងខ្ញុំទាំងអស់គ្នា!»
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ យើងខ្ញុំសូមលើកហត្ថបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមមេត្តាតាមជួយថែរក្សា ការពារ និងប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរជូន វីរយុទ្ធជនជួរមុខគ្រប់ៗរូបដែលជាដង្ហើមនៃសន្តិភាព សូមឱ្យជួបតែសេចក្តីសុខសុភមង្គល មានសុខភាពល្អមាំមួន កាយពលខ្លាំងក្លា មានសុវត្ថិភាពពេញលេញ ចៀសចាកឆ្ងាយពីសត្រូវគ្រប់ទិសទី និងសូមជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
[Website](https://www.btv.com.kh/) [| Facebook](https://web.facebook.com/btvnewstv/) | [Telegram](https://t.me/btvnewscambodia) | [TikTok](https://www.tiktok.com/@btvcambodia)