布拉索昆重申边境立场 强调维护国家主权与领土完整

分类政治
地点柬埔寨
来源新新报
发布时间2026/04/30 15:16
详情描述
柬埔寨副总理兼外交与国际合作部大臣布拉索昆近日在接受媒体采访时,就柬泰边境问题阐明立场。针对泰方关于停止发表不利于双边关系言论的诉求,布拉索昆回应称,若泰方希望柬方停止提及相关侵犯行为,前提是泰方必须停止对柬埔寨的非法侵犯。
布拉索昆强调,作为外交负责人,他必须公开指出泰方对柬埔寨的侵犯行为,因为这直接关系到柬埔寨的国家主权、领土完整以及民众的土地与房屋安全。
此前,布拉索昆在文莱与泰方代表西哈萨·蓬集格举行了会谈。布拉索昆在会谈中明确表示,柬埔寨一直保持高度克制,旨在维护边境局势稳定、保障停火协议并寻求和平解决方案。他重申,柬方坚持通过和平方式解决争端,但泰方必须停止一切非法行为。
📋 简要摘要 ▸
柬埔寨副总理布拉索昆在与泰方代表会谈时明确表示,柬埔寨一直保持克制以寻求和平解决方案,但泰方必须停止非法侵犯行为。他强调,作为外交负责人,必须捍卫国家主权和民众利益。
📋 完整原文 ▸
លោក ប្រាក់ សុខុន ប្រាប់សមភាគីថៃថា «បើចង់ឱ្យកម្ពុជាឈប់លើកបញ្ហារំលោភបំពានរបស់ថៃ លុះត្រាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់លើកម្ពុជា»
«បើចង់ឱ្យខ្ញុំឈប់លើកអំពីបញ្ហាទាំងអស់នេះ មិនពិបាកទេ ឱ្យតែយោធាថៃ ឈប់ប្រព្រឹត្ត អំពើខុសច្បាប់មកលើយើង នោះជាការស្រេចទៅហើយ។»។ នេះគឺជាការឆ្លើយតបរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់អ្នកកាសែតថៃ ដែលតាំងសំណួរថា « បទឈប់បាញ់ គួរដើរទៅទន្ទឹមគ្នាជាមួយនឹងការបញ្ចប់ការថ្លែងការណ៍ ដែលមិនជួយ បង្កើតបរិយាកាសវិជ្ជមានក្នុងការស្តារទំនាក់ទំនងឡើងវិញ»។
ឆ្លើយនឹងសំណួរដដែល ប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ថា លោកត្រូវតែនិយាយ ត្រូវតែលើកបញ្ហារំលោបរំពានទាំងអស់របស់ថៃ លើកកម្ពុជា ព្រោះវាពាក់ព័ន្ធទៅដល់អធិបតេយ្យ ជាតិរបស់កម្ពុជា បូរណភាពទឹកដីរបស់កម្ពុជា និងដី ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ របស់កម្ពុជា។
ប្រមុខការទូតកម្ពុជា ក៏បានលើកពីអ្វីដែលលោកនិងសមភាគីថៃ បានជជែកគ្នា នៅក្នុងកិច្ចជំនួប នៅប្រទេសប្រ៊ុយណេកាលពីពេលថ្មីៗនេះដែរ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាននិយាយដោយត្រង់ ទៅកាន់សមាភាគីថៃ គឺលោក Sihasak Phuangketkeow ថា កន្លងទៅកម្ពុជា បានអត់ធ្មត់ខ្លាំងណាស់ ដើម្បីថ្នាក់ថ្នមសភាពការណ៍ រក្សាបទឈប់បាញ់ និងរកដំណោះស្រាយដោយសន្តិវិធីជាមួយគ្នា។