洪玛奈出席第三届中小企业日 强调国家安全与经济稳定

洪玛奈出席第三届中小企业日 强调国家安全与经济稳定
分类政治
事件时间2026-06-27 08:00
地点金边
来源洪玛奈首相
发布时间2026/06/27 15:59

详情描述

2026年6月27日上午,柬埔寨首相洪玛奈在金边出席第三届中小企业日活动,并与微型、小型和中型企业(MSMEs)及手工业代表进行交流。 洪玛奈表示,设立中小企业日旨在为政府与企业界搭建对话平台,通过探讨挑战与制定激励政策,加强政府、金融机构、发展伙伴及私营部门之间的合作。他强调,政府在第七届任期内正致力于应对三大核心任务:处理边境主权问题、打击新型跨境犯罪,以及维护宏观经济稳定。 在边境主权问题上,洪玛奈指出,政府坚持通过国际法框架下的和平谈判解决争端,保持高度克制,以避免军事冲突对边境居民生活及国家宏观经济造成负面影响。他提到,战争不仅会冲击旅游业,还会迫使国家将预算从社会经济发展转向军事开支。 针对中小企业的发展,洪玛奈要求企业经营者提升自主能力,通过提高产品质量和保持合理价格来赢得市场信任。他强调,产品质量直接关系到消费者的健康与生命安全,企业应将责任感与产品质量视为生存核心。同时,他鼓励中小企业制定长期发展规划,不断扩大经营规模,提升竞争力,从微型、小型企业逐步向大型企业转型。
📋 简要摘要 ▸
6月27日,洪玛奈总理出席第三届中小企业日活动,强调政府将国家安全、领土完整及宏观经济稳定作为首要任务。他指出,中小企业是国家经济的重要组成部分,政府将通过政策支持与对话机制,解决企业面临的挑战,并致力于通过和平手段维护边境稳定,以保障社会经济持续发展。
📋 完整原文 ▸
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី​សំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម​ លើកទី៣ នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរសម្រេចឱ្យមានការ​ប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាសាក្ខីភាពនៃការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និយាយជារួម និងសម្រាប់សហគ្រាស MSMEs​ និង​សិប្បកម្មកម្ពុជា និយាយដោយឡែក។ ការកំណត់រៀបចំទិវាជាតិនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើតជាវេទិការាជរដ្ឋាភិបាល និងសហគ្រាស MSMEs ក្នុងការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញ​នូវវិធានការ គោលនយោបាយ និងការលើកទឹកចិត្ត កាន់តែមានលក្ខណៈប្រាកដនិយម, រឹតចំណង​សាមគ្គីភាព, មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួងស្ថាប័ន, គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍ, សមាគម និងវិស័យឯកជន ក្នុងន័យផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស MSMEs និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ។ សម្តេចធិបតី បានថ្លែងថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបាននិងកំពុងឆ្លងកាត់វិញ្ញាសាធំៗចំនួន៣ គឺ ទី១. សង្គ្រាមឈ្លានពានព្រំដែន​និងអធិបតេយ្យភាព, ទី២. បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី, និង ទី៣. ការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច។ សម្តេចធិបតី បានបន្តថា គោលដៅអាទិភាពធំបំផុតក្នុងការដោះស្រាយបញ្ហាទាំងនេះ គឺដើម្បីជាតិនិងប្រជាជន, ទឹកដី​ និងឯករាជ្យភាព, ព្រមទាំងស្ថិរភាពជីវភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងការពារបូរណភាពទឹកដី, កម្ពុជាបន្តប្រកាន់ខ្ជាប់នូវយន្តការចរចាដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់ ដោយប្រើប្រាស់ច្បាប់អន្តរជាតិជាមូលដ្ឋាន​ ឱ្យអស់លទ្ធភាព។ ការណ៍នេះ គឺដើម្បីបញ្ចៀសនូវការប្រើប្រាស់កម្លាំងយោធា ដែលអាចបង្កផលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ បទពិសោធន៍បានបង្ហាញថា សង្គ្រាមព្រំដែនមិនត្រឹមតែបំផ្លាញឱកាសនៃវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឱ្យរដ្ឋត្រូវបង្វែរថវិកាជាតិទៅលើការទិញអាវុធយុទ្ធភណ្ឌ ជំនួសឱ្យការវិនិយោគលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទៅវិញ។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមដែរថា ដើម្បីរក្សានិរន្តរភាពនៃការគាំទ្រផលិតផលក្នុងស្រុក រោងចក្រ សហគ្រាស ក្នុងនាមជាវិនិយោ​គិន​ត្រូវប្រកាន់គោលជំហ ពង្រឹងខ្លួនឯង និងឈានទៅរកភាពជាម្ចាស់ការលើខ្លួនឯង​ ដែលនេះ​ទើបជាចីរភាពពិតប្រាកដ តាមរយៈការពង្រឹងសមត្ថភាព, ពង្រឹងគុណភាព ជាមួយតម្លៃសមរម្យ ទើប​យើងអាចធានាបានការជឿជាក់​ និងការគាំទ្រ​ពីសំណាក់អតិថិជន, ពិសេសពីប្រជាពលរដ្ឋយើងផ្ទាល់តែម្តង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរក្សា​បានគុណភាពល្អ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹងសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ ភាពច្បាស់លាស់, ការទទួលខុសត្រូវ និងគុណភាព​ ត្រូវដើរទន្ទឹមគ្នា ដែលជាកត្តាស្លាប់រស់នៃការបង្កើតការជឿជាក់ និងការគាំទ្រ​យ៉ាងស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ។ ក្នុងន័យនេះ, សហគ្រាស MSMEs ត្រូវដាក់ទិសដៅក្នុងការអភិវឌ្ឍខ្លួនឯង ដោយមិនត្រូវនៅត្រឹមតែជាសហគ្រាស MSMEs ជារៀងរហូតនោះទេ តែត្រូវដាក់ទិសដៅ​ពង្រឹង​ និង​ ពង្រឹកខ្លួនឯង​ ពីតូចទៅធំ ដោយរីកចម្រើន, ដោយឈរលើការ​ជឿទុកចិត្ត និងភាពប្រកួតប្រជែងខ្ពស់។ ជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី​ បានលើកឡើងថា រាជរដ្ឋាភិបាល សង្ឃឹមថា​ចលនានៃការគាំទ្រផលិតផលក្នុងស្រុកនេះ នឹងនៅតែបន្ត និងបានយូរអង្វែង តទៅទៀត។ ​រាជរដ្ឋាភិបាល នៅតែបន្តផ្ដល់អាទិភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់សហគ្រាស MSMEs​ សម្រាប់ទាំង​នីតិកាលនេះ និងបន្តទៅដល់នីតិកាលបន្តបន្ទាប់ទៀត ដែលនេះ ជាការជួយសម្រួល, ការលើក​ទឹកចិត្ត និងការបង្កលក្ខណៈអំណោយផល ដើម្បីឱ្យសហគ្រាស​ MSMEs កាន់តែរីកចម្រើនលូតលាស់ តទៅ​មុខ ​បន្ថែមទៀត។ ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ទិសដៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សា និងរៀបចំពង្រឹងសមត្ថ​ភាព​មន្ទីរពិសោធន៍គុណភាពផលិតផលឱ្យកាន់តែមានផលិតភាព, គុណភាព និងសមត្ថភាពខ្ពស់ ​ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើមុខផលិតផល ឱ្យបានល្អ និងឆាប់រហ័ស ដើម្បីធានាគុណភាព និងឈានទៅសម្រេចឱ្យមានការចុះបញ្ជី ព្រមទាំងកាត់បន្ថយភាពស្មុគស្មាញ និងបង្កភាពងាយស្រួលដល់ម្ចាស់រោងចក្រ សហគ្រាស៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃[X](https://twitter.com/dr_hunmanet_pm) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia