柬泰边境冲突致大量学校受损 柬方呼吁保护教育设施
分类时政
地点柬泰边境
来源CN123
发布时间2026/08/16 20:09
详情描述
据柬中时报报道,针对泰方声称其军事行动从未将学校、教育机构及民用基础设施作为目标的说法,柬方指出,柬泰边境发生的武装冲突已对柬埔寨教育系统造成严重破坏,事实与泰方的声明存在明显出入。
2025年内,柬泰边境共发生两次武装冲突,导致大量学校受损,教育设施被迫关闭。在7月24日爆发的第一次冲突中,约600所学校被迫停课,影响学生约15万人,教师约6000人。7月25日,位于奥多棉芷省班迭安比县的莫诺隆第一及第二小学内,有4枚炮弹坠落。
同年12月,第二次冲突爆发,对教育领域的影响进一步加剧。数据显示,共有1311所公立及私立学校(涵盖幼儿园至中学)被迫关闭,受影响学生达322103人,教师人数达15034人。两次冲突累计导致超过1900所学校关闭,受影响学生总数超过47万人。
尽管双方已于2025年12月27日达成停火,但柬埔寨教育、青年和体育部表示,部分学校仍面临设施受损及安全隐患,教学秩序难以在短期内完全恢复。针对泰方否认其军事行动与学校受损存在关联的立场,柬方强调,学校作为民用设施应受到国际法保护,相关争议应通过证据核实来解决,而非仅凭声明进行否认。
📋 简要摘要 ▸
柬方指出在边境冲突中,大量学校及教育设施受损,导致数十万学生被迫停课。柬方强调学校应作为民用设施受到保护,并呼吁通过证据和核实来解决争议。
📋 完整原文 ▸
សាលារៀនជាសាក្សីនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ៖ នៅពេលការពិតលើដីបដិសេធការអះអាងរបស់យោធាថៃក្នុងសំនួនវោហាសាស្ត្រ
យោធាថៃបានអះអាងជាផ្លូវការថា៖ «សាលារៀន ស្ថាប័នអប់រំ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មិនដែលត្រូវបានកំណត់ជាគោលដៅក្រោមកាលៈទេសៈណាមួយឡើយ ក្នុងអំឡុងប្រតិបត្តិការសន្តិសុខរបស់ខ្លួន»។ ប៉ុន្តែសេចក្តីអះអាងមិនអាចផ្លាស់ប្តូរការពិតដែលបានកើតឡើងនៅលើដីបានទេ។
សាលារៀនដែលរងការខូចខាត អគារសិក្សាដែលរងការវាយប្រហារ កុមារដែលត្រូវរត់ចេញពីផ្ទះ និងសិស្សរាប់សែននាក់ដែលត្រូវផ្អាកការសិក្សា គឺជាការពិតដែលត្រូវឆ្លើយតបដោយភស្តុតាង មិនមែនដោយការបដិសេធតាមសេចក្តីថ្លែងការណ៍នោះឡើយ។
ក្នុងការឈ្លានពានរបស់យោធាថៃទាំងពីរលើកក្នុងឆ្នាំ២០២៥ ប្រព័ន្ធអប់រំកម្ពុជានៅតាមតំបន់ព្រំដែនបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ផលវិបាកមិនមែនមានត្រឹមការខូចខាតអគារសិក្សាទេ ប៉ុន្តែបានរំខានដល់សិទ្ធិទទួលបានការអប់រំ សុវត្ថិភាព និងជីវភាពរស់នៅរបស់កុមាររាប់សែននាក់។
ពីសាលារៀនទៅជាតំបន់គ្រោះថ្នាក់
ក្នុងការឈ្លានពានលើកទី១ ដែលយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សាលារៀនប្រមាណ ៦០០ ត្រូវបិទទ្វារ សិស្សប្រមាណ ១៥០,០០០ នាក់ ត្រូវផ្អាកការសិក្សា និងគ្រូបង្រៀនប្រមាណ ៦,០០០ នាក់ រងផលប៉ះពាល់។
តួលេខទាំងនេះមានន័យថា ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ កុមាររាប់សែននាក់ដែលគួរតែអង្គុយក្នុងថ្នាក់រៀន ត្រូវចាកចេញពីសាលា ដោយសារតែទីកន្លែងដែលគួរតែជាកន្លែងមានសុវត្ថិភាពសម្រាប់កុមារ បានស្ថិតក្រោមហានិភ័យនៃការប្រយុទ្ធ។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានគ្រាប់ចំនួន ៤ គ្រាប់ ធ្លាក់ចូលក្នុងបរិវេណសាលាបឋមសិក្សាមនោរម្យទី១ និងទី២ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នេះជាការពិតមួយដែលសួរត្រឡប់ទៅការអះអាងរបស់យោធាថៃដោយផ្ទាល់ថា៖ បើសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល «មិនដែល» ត្រូវបានប៉ះពាល់ដោយប្រតិបត្តិការយោធារបស់ខ្លួន តើគ្រាប់ទាំងនោះមកពីណា? តើហេតុអ្វីបានជាកុមារត្រូវចាកចេញពីសាលា ហើយហេតុអ្វីសាលារៀនរាប់រយត្រូវបិទទ្វារ?
ការឈ្លានពានលើកទី២៖ ផលប៉ះពាល់លើការអប់រំកាន់តែធ្ងន់ធ្ងរ
នៅពេលសកម្មភាពឈ្លានពានប្រដាប់អាវុធលើកទី២ បានផ្ទុះឡើងជាថ្មីក្នុងខែធ្នូ ឆ្នាំ២០២៥ ផលប៉ះពាល់លើវិស័យអប់រំកម្ពុជាកាន់តែធ្ងន់ធ្ងរ។ យោងតាមទិន្នន័យផ្លូវការ សាលាមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ទាំងសាធារណៈនិងឯកជនសរុប ១,៣១១ សាលា ត្រូវបិទទ្វារ ប៉ះពាល់ដល់សិស្ស ៣២២,១០៣ នាក់ និងគ្រូបង្រៀន ១៥,០៣៤ នាក់។
នៅពីក្រោយតួលេខ ៣២២,១០៣ នាក់នេះ គឺជាកុមារម្នាក់ៗដែលការសិក្សាត្រូវបានកាត់ផ្តាច់ គ្រួសារដែលត្រូវភៀសខ្លួន និងសហគមន៍ដែលជីវភាពប្រចាំថ្ងៃត្រូវបានរំខាន។
បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនជាច្រើនអាចបើកឡើងវិញជាបន្តបន្ទាប់។ ប៉ុន្តែការឈប់បាញ់មិនមានន័យថាផលវិបាកបានបញ្ចប់នៅថ្ងៃនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា សាលារៀនមួយចំនួននៅតែប្រឈមនឹងការខូចខាត បញ្ហាសុវត្ថិភាព និងការលំបាកក្នុងការធ្វើឱ្យដំណើរការសិក្សាវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។ នៅតំបន់មួយចំនួន កុមារ គ្រូបង្រៀន និងគ្រួសាររបស់ពួកគេមិនទាន់អាចត្រឡប់ទៅជីវភាពដូចមុនបានឡើយ។
នេះគឺជាផលវិបាករយៈពេលវែងនៃសង្គ្រាមដែលមិនអាចវាស់ត្រឹមចំនួនថ្ងៃនៃការបាញ់ប្រហារបាន។
ថ្មដា៖ ករណីដែលការបដិសេធត្រូវប្រឈមមុខនឹងភស្តុតាង
ការអះអាងរបស់ភាគីថៃកាន់តែត្រូវការការពន្យល់ នៅពេលពិនិត្យករណីសាលាបឋមសិក្សានៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។
ភាគីថៃបានអះអាងថា ការត្រួតពិនិត្យទិន្នន័យប្រតិបត្តិការ ភូមិសាស្ត្រ និងពេលវេលារបស់ខ្លួន «រកមិនឃើញភស្តុតាង» នៃសកម្មភាពយោធាថៃដែលអាចភ្ជាប់ទៅនឹងការខូចខាតសាលារៀននៅទីនោះ។ ប៉ុន្តែការស៊ើបអង្កេតដោយខ្លួនឯង និងការប្រកាសថាខ្លួនមិនបានរកឃើញភស្តុតាង មិនមែនជាការផ្ទៀងផ្ទាត់ដោយឯករាជ្យឡើយ។
ប្រសិនបើភាគីថៃមានទំនុកចិត្តលើការអះអាងរបស់ខ្លួន គួរតែបើកចំហឱ្យមានការផ្ទៀងផ្ទាត់តាមភស្តុតាងជាក់ស្តែង៖ ទីតាំងនៃការវាយប្រហារ សំណល់គ្រាប់ ប្រភេទអាវុធ ទិសដៅនៃការបាញ់ ទិន្នន័យពេលវេលា ទិន្នន័យជើងហោះហើរ រូបភាពផ្កាយរណប សក្ខីកម្ម និងការវាយតម្លៃដោយអ្នកជំនាញឯករាជ្យ។
ការបដិសេធមិនមែនជាភស្តុតាងនៃភាពគ្មានការទទួលខុសត្រូវនោះទេ។
«មិនបានកំណត់ជាគោលដៅ» មិនមានន័យថា «មិនបានបង្កការខូចខាត»
នេះជាចំណុចសំខាន់បំផុតដែលត្រូវបែងចែកឱ្យច្បាស់។
យោធាថៃប្រើពាក្យថា សាលារៀន «មិនដែលត្រូវបានកំណត់ជាគោលដៅ»។ ប៉ុន្តែតាមច្បាប់មនុស្សធម៌អន្តរជាតិ ការវាយតម្លៃលើភាពស្របច្បាប់នៃប្រតិបត្តិការយោធាមិនបញ្ចប់ត្រឹមសំណួរថា តើសាលារៀនត្រូវបានជ្រើសរើសជាគោលដៅដោយចេតនាឬអត់នោះទេ។
ភាគីជម្លោះមានកាតព្វកិច្ចបែងចែករវាងគោលដៅយោធា និងជនស៊ីវិល ឬវត្ថុស៊ីវិល ត្រូវគោរពគោលការណ៍សមាមាត្រ និងត្រូវចាត់វិធានការប្រុងប្រយ័ត្នដែលអាចអនុវត្តបាន ដើម្បីជៀសវាង ឬយ៉ាងហោចណាស់កាត់បន្ថយការបាត់បង់ជីវិតជនស៊ីវិល និងការខូចខាតវត្ថុស៊ីវិល។
សាលារៀនជាវត្ថុស៊ីវិល និងត្រូវទទួលបានការការពារ។