马德望省边境发生越境遣返事件 1人重伤送医

分类社会
事件时间2026-09-20
地点马德望
来源今夜
发布时间2026/09/21 16:30

详情描述

2026年9月20日,柬泰边境马德望省卡姆里县发生两起越境遣返事件。 当日上午11时30分,泰方通过卡姆里县特朗乡一处名为“杜姆普拉”的边境通道,向柬方移交了5名柬籍公民。柬方接收时发现其中包含一名女性死者,死者名为韦占迪(音译,23岁,暹粒省安隆隆县人)。据泰方告知,该女子此前在泰国一家医院接受治疗,因家属无力支付50万泰铢的医疗费用,导致其在院内死亡,随后泰方将遗体及随行家属一并遣返回国。 半小时后,即中午12时,泰方再次通知柬方,通过卡姆里县特朗乡另一处名为“蒙金”的通道移交了一名柬籍男子。该男子名为列森南(音译,24岁,马德望省巴南县人),被发现时头部及面部有严重伤痕。泰方声称该男子是因交通事故受伤。 目前,针对上述两起涉及人员伤亡的遣返事件,柬埔寨边境相关部门已介入处理。对于泰方提供的伤亡原因,柬方尚未给出明确结论,相关调查仍在进行中。
📋 简要摘要 ▸
2026年9月20日,柬泰边境发生一起遣返事件。泰方通过边境通道向柬方移交5名柬籍公民,其中包含一名死者。随后泰方再次移交一名头部重伤的青年,目前相关部门已介入处理。
📋 完整原文 ▸
📰ប្រភពពីខេត្តបាត់ដំបង : កាលពីរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ដំបូងពលរដ្ឋកម្ពុជាចំនួន៥នាក់ ក្នុងនោះមានទាំងសាកសពស្ត្រីម្នាក់ផង ត្រូវពួកទាហានថៃបញ្ជូនឆ្លងអូរព្រំដែនត្រឡប់មកវិញតាមច្រករបៀងមួយនៅ ម៉ោងប្រហែល ១១:៣០នាទីថ្ងៃត្រង់ ។ លុះកន្លះម៉ោងក្រោយមក ភាគីថៃបានជូនដំណឹងមកភាគីកម្ពុជាជាថ្មីទៀតជាមួយនឹងការបញ្ជូនយុវជនម្នាក់ទៀតដែលមានស្នាមរបួសក្បាលយ៉ាងធ្ងន់ធ្ងរ តាមច្រករបៀងមួយផ្សេងទៀត នៅក្នុងភូមិសាស្ត្រ ឃុំត្រាង ស្រុកកំរៀង ។ ប្រភពពីមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា: ករណីនេះ ភាគីថៃបានជូនដំណឹងជាមុន មកសមត្ថកិច្ចកម្ពុជា ដោយប្រាប់ថា ពួកគេនឹងបញ្ជូនពលរដ្ឋកម្ពុជាចំនួន៥នាក់មកឱ្យកម្ពុជាវិញ តាមច្រករបៀងមួយនៅចំណុច «ដើមពុទ្រា» ស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រាង ស្រុកកំរៀង ប៉ុន្តែពេលសមត្ថកិច្ចកិច្ចកម្ពុជាចុះទៅទទួល បែរជាឃើញមានសាកសពស្ត្រីម្នាក់បញ្ជូនមកជាមួយផង ក្នុងចំណោមមនុស្សចំនួន៥នាក់ដែលភាគីថៃបានប្រគល់ ។ សាកសពស្ត្រីខ្មែរនោះ ឈ្មោះ វេស ចាន់ឌិប អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅ ស្រុកអង្គរជុំ ខេត្តសៀមរាប ។ បើតាមប្រភពដដែលដែលបានស្រង់សម្ដីពីភាគីថៃបានឱ្យដឹងថា ស្ត្រីរងគ្រោះមានជំងឺដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ ។ មន្ទីរពេទ្យនោះ គេទាមទារប្រាក់ថៃព្យាបាលរហូតដល់ទៅចំនួន៥សែនបាត (លុយថៃ) តែក្រុមគ្រួសារគ្មានលទ្ធភាពព្យាបាល ទើបខាងមន្ទីរពេទ្យទុករហូតដល់ជនរងគ្រោះត្រូវបាត់បង់ជីវិត ហើយក៏បញ្ជូនទាំងសាកសព និងក្រុមគ្រួសារត្រឡប់មកប្រទេសកំណើតវិញ ។ ដោយឡែក ករណីទី២ បើតាមរបាយការណ៍ដដែល នៅម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃដដែលភាគីថៃបានជូនដំណឹងជាថ្មីទៀត អំពីករណីបញ្ជូនពលរដ្ឋកម្ពុជាម្នាក់ទៀត ប្រគល់មកឱ្យភាគីកម្ពុជាវិញ តាមច្រករបៀង ត្រង់ចំណុច «ម៉ុងចិន» ស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រាង ស្រុកកំរៀងដែរ ។ ពលរដ្ឋកម្ពុជាម្នាក់នោះ ឈ្មោះ រិទ្ធ សំណាង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ជនរងគ្រោះមានស្នាមរបួសលើផ្ទៃមុខ និងស្នាមរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ។ បើតាមការស្រង់សម្ដីពីភាគីថៃបានប្រាប់សមត្ថកិច្ចកម្ពុជា ដែលចុះទៅទទួលជនរងគ្រោះថា ជនរងគ្រោះរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ប៉ុន្តែយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋកម្ពុជាមានអ្នកនៅរស់ មានអ្នកស្លាប់ និងមានអ្នករបួសទាំងពីករណីខាងលើនេះ ពុំមានមន្ត្រីភាគីកម្ពុជាណាម្នាក់បានដឹងច្បាស់ពីមូលហេតុទេ ។ ប៉ុន្តែការលើកឡើងខាងលើនេះ សុទ្ធតែជាការអះអាងពីភាគីថៃតែម្ខាងប៉ុណ្ណោះ ដែលបាននិយាយប្រាប់ភាគីកម្ពុជា នៅពេលសមត្ថកិច្ចកម្ពុជាចុះទៅទទួលយកពលរដ្ឋកម្ពុជា និងជនរងគ្រោះ ។ ហើយរហូតមកទល់ពេលនេះ ក៏ពុំមានប្រភពច្បាស់លាក់ពីភាគីកម្ពុជាដែរ បើទោះជាសមត្ថកិច្ចកម្ពុជា នៅតំបន់ព្រំដែននោះ បានចុះទៅទទួលពលរដ្ឋផ្ទាល់ដៃភាគីថៃក្ដី ៕ ✍🏻 Saroeurn Som ✦ .  ⁺   . ✦ .  ⁺   . ✦ .  ⁺   . ✦ .  ⁺   . ✦ . 👉🏻នាំមកជូនដោយ: https://t.me/mydigitalcurrencyexchange សេវាកម្មវេរលុយទៅចិន 🇨🇳 ថៃ🇹🇭 វៀតណាម🇻🇳 ម៉ាលេសុី🇲🇾 ហុងកុង🇭🇰 តៃវ៉ាន់🇹🇼 និង សិង្ហបូរី🇸🇬 ធានាជូននូវសុវត្ថិភាពខ្ពស់១០០%🤞🏻 👉🏻នាំមកជូនដោយ https://t.me/queenmoutlet ពិភពនៃទំនិញនារីដ៏សម្បូរបែប រួមមាន កាបូប, ស្បែកជើង Brand និង ទឹកអប់ Original🫰🏻