柬埔寨司法部举行第35次刑法修正案技术工作组会议

分类法律法规
事件时间2026年4月10日下午
地点司法部办公大楼
来源柬埔寨司法部
发布时间2026/04/10 18:03
详情描述
工作组共同主席Phov Samphy主持会议,重点审查并讨论了刑法修正案中关于居家监禁和半自由刑罚的执行条件与程序。
📋 完整原文 ▸
ឯកឧត្តម ផូវ សំភី សហប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ
=====================
នៅទីស្ដីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, ឯកឧត្តម ផូវ សំភី សហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣៥ របស់ក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារ។ កិច្ចប្រជុំបានបន្តពិនិត្យ ពិភាក្សា និងកែសម្រួលឡើងវិញលើបទប្បញ្ញត្តិពាក់ព័ន្ធនឹងទោសឃុំខ្លួនក្នុងលំនៅឋាន របបពាក់កណ្តាលសេរីភាព ជាអាទិ៍លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃទោសនេះ។