4月首周柬埔寨交通事故致25人死亡

分类社会新闻
事件时间2026年4月1日至7日
地点柬埔寨全国多省市
来源柬埔寨快讯
发布时间2026/04/10 12:53
详情描述
4月1日至7日期间,柬埔寨共发生39起交通事故,造成25人死亡及46人受伤,内政部发布数据提醒民众遵守交通规则。
📋 完整原文 ▸
ចូលរួមគោរពច្បាប់ចរាចរណ៍៖ ៧ថ្ងៃដើមខែមេសានេះ មានអ្នកដំណើរ២៥នាក់ស្លាប់លើដងផ្លូវ!
ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍បានបន្តកើតឡើងសរុប៣៩ករណី បណ្តាលឱ្យមនុស្សស្លាប់២៥នាក់ និងរងរបួសធ្ងន់ស្រាល៤៦នាក់បន្ថែមទៀត។ តួលេខនេះ បើធៀបរយៈពេលដូចគ្នាកាលពីដើមខែមីនា ថយចុះ២ករណី អ្នកស្លាប់ថយចុះ៤នាក់ ប៉ុន្តែអ្នករបួសកើនឡើង៩នាក់។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ភូមិសាស្ត្រកើតមានគ្រោះថ្នាក់ទាំងនោះ ភាគច្រើនស្ថិតនៅតាមមូលដ្ឋានសំខាន់ៗ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម និងខេត្តស្វាយរៀង។
សូមរម្លឹកផងដែរថា កាលពីខែមីនាកន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន១៨៤ករណី ឆក់យកជីវិតមនុស្សចំនួន១០៧នាក់ និងបង្កឱ្យមានអ្នករបួសធ្ងន់ស្រាលរហូតដល់ ២៥៧នាក់៕