洪玛奈磅湛启用61家县级医院设施 全国基层同步受益
分类公共卫生
事件时间2026-11-19
地点磅湛省巴德艾县
来源柬埔寨卫生部
发布时间2026/11/19 17:08
详情描述
11月19日上午,柬埔寨卫生部在磅湛省巴德艾县转诊医院举行启用仪式,宣布全国61家县级转诊医院的新建设施及配套医疗设备正式投入使用。洪玛奈首相出席并主持仪式,卫生部长秦拉一同参加。
据卫生部通报,第七届政府通过卫生部投入超过1800万美元,用于这61家县级转诊医院的建设、修缮和基础设施改造,以及采购医疗设备、实验室仪器和技术物资。61家医院中,一级医院23家、二级医院38家,分布在22个省份。
设备配置方面,这批医院新增了超声机、X光机和血液分析仪等。一级医院(CPA1)重点修缮急诊科,并按技术标准配备医疗和实验室设备;二级医院(CPA2)在此基础上还修缮了外科部门,同样按技术标准完成设备和实验室配置。
卫生部给出的对比数据显示,完成改造和设备投放后,这批医院的手术与急救服务能力提升25.1%,转诊至更高级别医院的病例减少11.3%。该对比基于2025年与2026年各10个月的同期数据。卫生部表示,此举意在让居民在住家附近就能获得检查治疗,减少前往省会或金边就医的时间和费用。
对在金边以外省份工作生活的华人而言,这批县级医院投入使用后,常见检查、急诊和部分外科处理有望在县一级完成。就诊前可先核实所在省份的县级转诊医院是否在这61家名单内,以及新增设备对应的检查、急诊或外科服务是否已经开放,再决定是否前往省会医院。
📋 简要摘要 ▸
11月19日上午,柬埔寨卫生部在磅湛省巴德艾县转诊医院举行仪式,正式启用全国61家县级转诊医院的新建设施及配套医疗设备,洪玛奈首相出席主持。卫生部长秦拉表示,第七届政府持续把资源下沉到基层医疗网络,此次统一投放设备意在缩短县乡居民的就医半径。
📋 完整原文 ▸
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែង នៅទូទាំងប្រទេស និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យ
_______
កំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែង នៅទូទាំងប្រទេស និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យ រៀបចំនៅមន្ទីរពេទ្យបង្អែកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងសុខាភិបាល បានចំណាយថវិកាចំនួនជាង១៨លានដុល្លារអាមេរិក ក្នុងការសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារបច្ចេកទេសនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់គុណភាពសុខាភិបាលនៅមូលដ្ឋាន។
មន្ទីរពេទ្យបង្អែកទាំង៦១ រួមមាន កម្រិត១ ចំនួន២៣ និងកម្រិត២ ចំនួន៣៨ នៅក្នុងខេត្តចំនួន២២ ត្រូវបានសម្ភារៈវេជ្ជសាស្រ្តបន្ថែម រួមមាន ម៉ាស៊ីនអេកូសាស្រ្ត ម៉ាស៊ីន X-Ray ម៉ាស៊ីនវិភាគឈាម ដែលក្នុងនោះ៖
-កម្រិត១ (CPA1)៖ បានជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍ឱ្យស្របតាមបទដ្ឋានបច្ចេកទេស
- កម្រិត២ (CPA2)៖ បានជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ព្រមទាំងបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍ឱ្យស្របតាមបទដ្ឋានបច្ចេកទេស។
ជាលទ្ធផល បន្ទាប់ពីការកែលម្អ និងបំពាក់សម្ភារបរិក្ខារថ្មី សមត្ថភាពផ្តល់សេវាវះកាត់ និងសង្គ្រោះបន្ទាន់បានកើនឡើង ២៥,១% ករណីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់បានថយចុះ ១១,៣% បើប្រៀបធៀបទិន្នន័យរយៈពេល ១០ខែ នៃឆ្នាំ២០២៥ និងឆ្នាំ២០២៦។
នេះជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា នៅជិតលំនៅឋាន ព្រមទាំងកាត់បន្ថយការចំណាយថវិកា និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីរួមខេត្ត ឬរាជធានីភ្នំពេញ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)