Siempang Forest Lodge 柬新年特惠活动
商家Siempang Forest Lodge
优惠内容预订两晚享50%折扣并额外赠送一晚免费住宿,价格1150美元起。
有效期柬新年期间
发布时间2026/04/06 15:21
优惠详情
预订两晚享50%折扣并额外赠送一晚免费住宿,价格1150美元起。
📋 完整原文 ▸
Siempang Forest Lodge បញ្ចុះតម្លៃ ៥០% សម្រាប់ការស្នាក់នៅ ២យប់ និងទទួលបាន ១យប់បន្ថែមដោយឥតគិតថ្លៃក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរ
Siempang Forest Lodge គឺជាគោលដៅទេសចរណ៍លំដាប់ផ្កាយ៥ ដែលទើបបើកដំណើរការថ្មីៗ ហើយ លាក់ខ្លួនក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដែលត្រូវបានចាត់ទុកថាជាតំបន់អភិរក្សដ៏សំខាន់មួយនៅអាស៊ី ដែលមានទីតាំង ស្ថិតនៅភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ គម្រោងនេះត្រូវបានបង្កើតឡើងក្រោមទស្សនវិស័យសេដ្ឋកិច្ចអភិរក្ស ដើម្បីធានាថា រាល់ការស្នាក់នៅរបស់ភ្ញៀវ នឹងចូលរួមចំណែកក្នុងការការពារជីវចម្រុះ និងគាំទ្រដល់សហគមន៍ ។
ដើម្បីអបអរ ឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងជិតមកដល់ Siempang Forest Lodge នឹងផ្តល់ជូនតម្លៃពិសេសមិនធ្លាប់មាន ៖ រាល់ការស្នាក់នៅ ២យប់ បញ្ចុះតម្លៃ ៥០% នឹងទទួលបាន ១យប់បន្ថែមដោយឥតគិតថ្លៃ តម្លៃចាប់ពី ១,១៥០ ដុល្លារ សម្រាប់ ២នាក់។ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អាចមកទទួលយកបទពិសោធន៍សម្រាកលំហែជាមួយធម្មជាតិ ជាមួយនឹងការផ្តល់ជូនមានកំណត់៕