金边家庭纠纷求助 建议寻求法律援助
发布时间2026/09/05 11:11
详情描述
一名居住在金边的女性近日通过社交平台求助,称其长期遭受父亲的家庭暴力。据当事人描述,起因是父亲对其摩托车维修费用及维修次数不满,在争执过程中,父亲对其进行殴打,包括踢踹腹部及连续击打头部近十次,并曾试图使用斧头进行威胁,所幸被母亲及弟弟拦下。
当事人表示,父亲性格暴躁且具有双重标准,对外人表现谦卑,却对家人施加暴力。其父亲不仅长期辱骂家人,还曾多次殴打母亲,导致母亲头部受伤出血。当事人提到,父亲曾因类似原因威胁要将其逐出家门,且此类暴力行为在家庭中反复发生。目前,母亲为了家庭稳定选择隐忍,但当事人对这种充满暴力与威胁的生活环境感到极度不安。
针对此类家庭纠纷及暴力问题,相关建议如下:
若遭遇家庭暴力,请务必第一时间联系当地警方或妇女权益保护组织寻求紧急援助,以保障人身安全。
处理家庭矛盾时,建议通过冷静沟通解决。若矛盾难以调和,应寻求专业心理咨询或法律援助,通过正规渠道维护自身合法权益,避免暴力升级造成不可挽回的伤害。
📋 简要摘要 ▸
关于家庭纠纷及暴力问题的求助,建议当事人通过正规渠道寻求法律援助或心理咨询,保护自身安全。
📋 完整原文 ▸
📝អ្នកភូមិខ្ញុំ The Women :
ឪពុកខ្ញុំខឹងរឿងម៉ូតូខ្ញុំខូច គាត់ធាក់ពោះខ្ញុំ ហើយក្តាប់ដៃដំក្បាលខ្ញុំទាំងកំហឹងជិតដប់ដៃ!
ខ្ញុំជាកូនស្រី គាត់ដេញខ្ញុំចេញពីផ្ទះ ទាំងខ្ញុំមិនទាន់មានគ្រួសារ គាត់ចង់ឲ្យខ្ញុំដើរតែលតោល! តែម៉ាក់ខ្ញុំព្យាយាមសុំអង្វរប៉ា។
គាត់បានសួរខ្ញុំ រឿងម៉ូតូខ្ញុំខូច គាត់ថាខ្ញុំម៉ូតូខូចច្រើនដងណាស់ ខូចស្អីខ្លះកាលធ្វើអស់ប៉ុន្មាន?
ខ្ញុំដកលុយរបស់ខ្ញុំសន្សំទៅធ្វើម៉ូតូរហូត មិនដែលទៅប៉ះលុយគាត់ទេ គ្រាន់តែខ្ញុំមិនចាំថាខ្ញុំធ្វើអស់ប៉ុន្មាន ទើបខ្ញុំប្រាប់ថាខ្ញុំមិនចាំទេ! យូរហើយ ហើយខូចច្រើនដងហើយ ខ្ញុំធ្វើម៉ូតូអត់ដែលទារលុយនរណាទេ ទោះអស់ប៉ុន្មានក៏ដោយ ពេលខ្លះក៏ខ្ចិលប្រាប់អ្នកផ្ទះទៀត!
គាត់ខឹងខ្ញុំខ្លាំងថាខ្ញុំភ្លើ ម៉ូតូខូចស្អីក៏មិនដឹង! ស្រែកជេរខ្ញុំតាមទម្លាប់
ខ្ញុំទ្រាំមិនបានក៏ស្រែកថាឲ្យគាត់វិញថា ខ្ញុំធ្វើច្រើនពេក ហើយក៏មិនដែលទៅប៉ះលុយប៉ាឯងដែរ។
គាត់ម៉ួម៉ៅក៏ហក់ធាក់ខ្ញុំខ្លាំង ហើយប្រុងទាញតាំងតោជិតនុងមកកាប់ខ្ញុំ តែម៉ាក់និងប្អូនប្រុសចាប់គាត់ជាប់។
ប្អូនខ្ញុំប្រឹងចាប់ឱបប៉ា ម៉ាក់ខ្ញុំក៏ចាប់គាត់ដែរកុំឲ្យមកប៉ះខ្ញុំ ប៉ាប្រឹងស្រវ៉ាមកវាយខ្ញុំថែម
គាត់ដើរទៅមុខ ខ្ញុំដើរចេញទៅប្រុងទៅលើព្រោះទៅបន្ទប់ដេកខ្ញុំ ហើយគាត់ស្រែកជេរបញ្ចោរខ្ញុំមិនឈប់ គម្រាមសម្លាប់ទៀត
គាត់ស្ទុះមកវាយខ្ញុំខ្លាំងៗ ខ្ញុំថាបើប៉ាឯងជ្រុលជាវៃខ្ញុំចឹងហើយប៉ាឯងវៃឲ្យមានស្នាមដូចម៉ាក់ហ្មងទៅ ស្រួលខ្ញុំទៅប្តឹងហើយចេញពីផ្ទះនឹង (ក្នុងចិត្តខ្ញុំអត់ទ្រាំដូចម៉ាក់ទេ អត់ចង់នៅទេមិនដឹងថ្ងៃណាគេអារម្មណ៍ល្អថ្ងៃណាគេអារម្មណ៍អាក្រក់ ឬស្លាប់ពេលណាទេដោយសារហិង្សាអស់នឹង)។
ប៉ាខ្ញុំវៃខ្ញុំខ្លាចខ្ញុំមានស្នាមណាស់ គាត់សុខចិត្តដំក្បាលខ្ញុំជិត១០ដៃវិញ ក្តាប់ដៃផងទះក្បាលមុខក្រោយផងឡើងខ្ញុំវិលតាំងពីព្រឹកទល់ល្ងាច។
តែយ៉ាងណាឪនៅតែជាឪ ឥឡូវរឿងស្ងាត់ទៅវិញហើយ គាត់ឆេវឆាវហើយមកល្អវិញ តែពេលឆេវឆាវគ្រាន់តែទាញពូថៅដេញកាប់អ្នកផ្ទះដែលធ្វើឲ្យទាស់ចិត្តគាត់ទេ។
ប៉ាខ្ញុំខ្សោយជាមួយអ្នកក្រៅ ខ្លាចគេគ្រប់គ្នា តែប្រពន្ធកូនឯងវិញ គាត់វាយជេរបញ្ចោរផ្អើលពីរបីភូមិ។ គាត់អាងតែប្រើដៃប្រើជើង បើអ្នកផ្ទះឯងហ៊ានស្រែកតប្រាប់ថាគាត់ធ្វើខុស តែបើអ្នកដទៃវិញគាត់លើកដៃសំពះគេរហូត។
ចរិតគាត់ឆេវឆាវដូចក្មេងគ្មានភាពចាស់ទុំទេ គាត់ធ្លាប់មានស្រីហើយវៃម៉ាក់ឡើងបែកក្បាលហូរឈាមច្រើនដងហើយ ច្រើនជាងគេបំផុតគឺរឿងលុយ គាត់ម៉ួម៉ៅពីក្រៅក៏មកជេរប្រពន្ធដែរតាំងពីខ្ញុំនៅតូចៗ ហើយវៃម៉ាក់ខ្ញុំទាំងពោះធំប្អូនខ្ញុំទៀតក៏មាន មានតាំងពីរំពាត់បន្លា វាត់ម៉ាក់ខ្ញុំតាមផ្លូវក៏មានដែរ ពេលម៉ាក់ខ្ញុំរត់ទៅពួនបិទទ្វារប៉ាខ្ញុំទាញពូថៅកាប់ទ្វារក៏មាន ផ្លោះចូលទៅដេញវៃកាប់គម្រាម គាត់គម្រាមសម្លាប់ម៉ាក់ខ្ញុំ តែម៉ាក់ខ្ញុំទ្រាំណាស់ ម៉ាក់ថាព្រោះគាត់គ្មានទីពឹង បើក្លាហានគាត់លែងគ្នាដូចប្រពន្ធមុនរបស់ប៉ាចឹង តែខ្លាចកូនពិបាក (ប៉ាខ្ញុំគាត់ធ្លាប់ការហើយលែងគ្នាម្តងរួចហើយ ប៉ានាំចែបង្កើតតែម៉ាក់ផ្សេងគ្នារបស់មកនៅជាមួយ តែពេលមានប្រពន្ធក្រោយការទៀតគាត់ក៏រុញឲ្យទៅនៅជាមួយបងប្អូនគាត់ភ្លាម។ គាត់ស្រឡាញ់កូនខ្លាំងណាស់តែទង្វើគាត់ហិង្សាមិនស្គាល់ខុសត្រូវ គាត់បានកាត់កាលចែខ្ញុំចោលហើយ ឥឡូវគាត់ចង់កាត់កាលខ្ញុំចោលម្នាក់ទៀត)
ទើបតែថ្មីៗនេះឯងនាខែមុនគាត់បានវាយម៉ាក់ខ្ញុំដូចគ្នាហូរឈាមភ្នែកម្ខាងនិងមានរបួសចញ្ចើម ខ្ញុំតែងតែថតទុកព្រោះស្នាមខ្លាំងៗហូរឈាមគួរខ្លាច គាត់បកស្រាយថាគាត់ត្រូវរហូតទាំងស្តាប់ចុះឡើងគាត់ស្មានរហូត ហើយទោះដឹងថាខ្លួនខុសក៏អត់ទទួលដែរ។ តែម៉ាក់ខ្ញុំស្អែកឡើងទៅសុំទោសគាត់លួងគាត់ពេលខ្ញុំសួរថាច្បាស់ណាស់ថាប៉ាខុសទាំងស្រុង តែម៉ាក់ខ្ញុំប្រាប់ថាទ្រាំទៅកូនជីវិតចឹងហើយ យើងរស់រាល់ថ្ងៃដោយសារគេ ពេលចម្លងកូនៗបានហើយម៉ាក់លែងលះហើយ💔 ម៉ាក់អត់ស្រឡាញ់ប៉ាទេតែគាត់រស់ដោយសារប៉ា។
គាត់ឲ្យខ្ញុំទៅសុំអង្វរសុំទោសប៉ាទោះប៉ាខុសយ៉ាងម៉េចក៏ដោយ🫠
គាត់ធ្លាប់មានស្រីហើយស្រីទូរសព្ទមកជេរម៉ាក់ទៀត។ ម៉ាក់គ្រាន់តែប្រាប់ប៉ាសោះក៏ប៉ាវៃម៉ាក់ដែរ ហើយគម្រាមម៉ាក់ថានាំស្រីនោះមកវៃម៉ាក់ថែមម្នាក់ទៀត។
ប៉ាធ្លាប់នាំកូនប្រុសក្រោយមានរូបរាងដូចគាត់យកមកផ្ទះហើយវៃអ្នកផ្ទះទៀត គាត់ថាគ្រាន់តែសុំគេមកចិញ្ចឹមទេ តែវៃអ្នកផ្ទះដេញចេញពីផ្ទះឲ្យដើរតាមចិញ្ចើមផ្លូវ៣នាក់ម្តាយកូនទាំងកណ្តាលយប់រហូតដល់យកកូនប្រុសនោះទៅតេស្តឈាមឃើញអត់មានឈាមគាត់បែរជាមករកប្រពន្ធកូនវិញ។
ខ្ញុំនៅមានរឿងជាច្រើនដែលមិនអាចសរសេរអស់។
ខ្ញុំអត់យល់ពីប៉ាខ្ញុំទេ។ គាត់ស្រឡាញ់កូនណាស់ តែកូនគាត់អាក្រក់ដាក់គាត់ទាំងមីបងមីប្អូន គាត់និយាយបែបនឹង ចុះគាត់វិញ? ធ្វើបាបម្តាយគេ? ហើយធ្វើបាបទាំងគេទៀតពេលគេហ៊ានថាគាត់ខុស? ខ្ញុំគួរដោះស្រាយបែបណា?