金边皇家大学IT中心与柬埔寨红十字会探讨VMS系统升级
分类政务/合作
事件时间2026年4月2日
地点金边皇家大学STEM大楼
来源金边皇家大学
发布时间2026/04/02 15:46
详情描述
金边皇家大学IT中心与柬埔寨红十字会举行会议,旨在推进青年与志愿者管理系统(VMS)第二阶段的开发,通过更新功能提升数据管理的安全性和效率。
📋 完整原文 ▸
នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦
ក្រុមការងារបច្ចេកទេស **IT Center** នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារនៃ**កាកបាទក្រហមកម្ពុជា** ដើម្បីពិភាក្សា និងជំរុញការងារអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា (**VMS**) ដំណាក់កាលទី២ (Version 2)។
កន្លងមក ក្រុមការងារបច្ចេកទេសរបស់ពួកយើងបានទទួលជោគជ័យយ៉ាងត្រចះត្រចង់លើការដាក់ឱ្យដំណើរការប្រព័ន្ធ VMS **ដំណាក់កាលទី១** ដែលបានជួយសម្រួលដល់ការគ្រប់គ្រងទិន្នន័យឱ្យមានភាពរហ័ស និងច្បាស់លាស់ ។ ផ្អែកលើមូលដ្ឋាននៃភាពជោគជ័យនេះ កិច្ចប្រជុំថ្ងៃនេះបានផ្ដោតសំខាន់លើការធ្វើបច្ចុប្បន្នភាពមុខងារថ្មីៗឱ្យកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់កាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡេីងនៅបន្ទប់ 705 អគារ stem នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
#RUPP #CRC #ITCenterRUPP