柬埔寨商务部举办2026年世界知识产权日 聚焦体育产业创新保护

分类政策资讯
事件时间2026-04-28 08:00
地点金边
来源柬埔寨商务部
发布时间2026/04/28 15:28
详情描述
2026年4月28日上午,柬埔寨商务部在金边举行2026年世界知识产权日庆祝活动。本次活动主题为“知识产权与体育:准备、设定与创新”。
柬埔寨商务部部长兼国家知识产权管理委员会主席占尼莫主持开幕仪式。出席活动的嘉宾包括工业、科学、技术与创新部部长海万迪,澳大利亚驻柬埔寨大使馆临时代办布里奇特·科利尔,联合国粮农组织驻柬埔寨代表丽贝卡·贝尔,以及世界知识产权组织创新生态系统部门负责人盖·佩萨赫等。
占尼莫在致辞中表示,知识产权在体育领域发挥着关键作用。体育器材的设计、专利技术、工业品外观设计以及品牌商标保护,是推动体育产业发展的核心要素。她指出,将知识产权与体育相结合,有助于促进创新、加强商业生态系统建设,并为运动员及相关从业者提供法律保障。此外,这一举措也将助力柬埔寨实现经济多元化,为国家脱离最不发达国家行列提供支持。
活动期间,现场还举行了知识产权项目启动仪式,并展示了地理标志产品、集体商标产品以及传统手工艺品和文化遗产作品。来自体育界的教练、运动员及学生代表参加了此次活动。
📋 简要摘要 ▸
2026年4月28日,柬埔寨商务部在金边举办世界知识产权日活动,主题为“知识产权与体育”。商务部部长占尼莫强调,体育装备设计、专利及商标保护对推动柬埔寨体育产业发展至关重要,现场还展示了地理标志产品及传统手工艺品。
📋 完整原文 ▸
ពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងកីឡា៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត” និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទស្តីអំពី “កម្មសិទ្ធិបញ្ញា និងកីឡា៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត (IP and Sports: Ready, Set, Innovate)” និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ Bridget Collier ភារធារីស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Rebakah BELL តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា លោក GUY Pessach ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ចផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម ឯកឧត្តមអនុប្រធាននិងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(គ.ក.ប.) និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានិងលេខាធិការដ្ឋាននៃ គ.ក.ប. ព្រមទាំងគ្រូបង្វឹកកីឡា អត្តពលិក សិស្សនិស្សិត ជាច្រើនរូប។
ថ្លែងក្នុងពិធីបើក លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មសិទ្ធិបញ្ញាត្រូវកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកីឡា ដែលជាវិស័យមួយដ៏មានសក្តានុពលខ្ពស់សម្រាប់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ព្រោះថារាល់សម្ភារៈកីឡា សុទ្ធតែបានបង្កប់នូវស្នាដៃរចនាម៉ូតផ្សេងៗពីម្ចាស់ស្នាដៃល្បីៗ ការបង្កើតសម្ភារៈកីឡាដែលធន់ ឬការផលិតនូវឧបករណ៍វាយសីដែលមានគុណភាពខ្ពស់ ដែលការណ៍ទាំងអស់នេះសុទ្ធតែភ្ជាប់ ជាមួយនឹងប្រកាស-នីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម និងម៉ាកពាណិជ្ជកម្មជាដើម។
លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា ការរួមបញ្ចូលគ្នារវាងកម្មសិទ្ធិបញ្ញានិងកីឡា បានផ្តល់នូវឱកាសដ៏សម្បូរបែបសម្រាប់កម្ពុជា៖ ការអនុញ្ញាតឱ្យមានការច្នៃប្រឌិត, លើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិត, ពង្រឹងប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម, ផ្តល់សិទ្ធិដល់អត្តពលិកនិងបុគ្គល ព្រមទាំងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ខណៈពេលដែលកម្ពុជាកំពុងត្រៀមខ្លួន ក្នុងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលដ៏ខ្លីខាងមុខផងដែរ។…
👉 [អានបន្ត…](https://m.facebook.com/story.php?story_fbid=pfbid0cH3a38FExMctKZ165wVHmxyBrbe5VZmL5bCuUHKBnH2CJMXSeAW1qeV1nk2ck7ujl&id=100064434949568)
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))