王毅主持湄公河外长会 联手打击网诈 推动农产品入华

分类外交
事件时间2026-11-04
地点金边
来源柬埔寨国家电视台
发布时间2026/11/04 15:57
详情描述
第11届澜沧江-湄公河外长会由王毅与泰国外长西哈萨·蓬集格共同主持,柬埔寨外长布拉索昆及老挝、越南等国外长出席。会议就深化经济合作、推动区域贸易与投资自由化、扩大湄公河国家优质农产品进入中国市场达成共识,并强调联手打击跨国犯罪,特别是网络诈骗。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសទន្លេមេគង្គ-ឡានឆាង ឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសការឆបោកតាមអនឡាញ
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ពួងកេតកែវ (Sihasak Phuangketkeow) បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី ១១ នៅថ្ងៃពុធនេះ។ កិច្ចប្រជុំនេះបានអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសកម្ពុជាដែលមានឯកឧត្ត ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្រ្តីការប្រទេសឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលជាប្រទេសស្ថិតនៅតាមដងទន្លេមេគង្គ (ដែលនៅក្នុងទឹកដីប្រទេសចិន ហៅថាទន្លេឡានឆាង)។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក វ៉ាង បានថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសប្រទេសទាំង៤ថា៖ បណ្តាប្រទេសតាមដងទន្លេនេះ គួរតែលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងអនុតំបន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗទាំងក្នុងកម្រិតអន្តរជាតិ និងតំបន់។ រដ្ឋមន្ត្រីការបរទេសទាំងអស់បានពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងសន្តិសុខបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែន (ជាពិសេសការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត) ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងប្រទេសនានាក្នុងអនុតំបន់នេះដែរ។ លោក វ៉ាង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយក្រោយកិច្ចប្រជុំរួមគ្នាថា៖ យើងចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការស្វែងរកផ្លូវពាណិជ្ជកម្មអន្តរជាតិថ្មីៗ ទាំងផ្លូវគោក និងផ្លូវសមុទ្រ ជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ លើកទឹកចិត្តឱ្យមានផលិតផលដែលមានគុណភាពខ្ពស់ពីបណ្តាប្រទេសតាមដងទន្លេមេគង្គ ចូលទៅក្នុងទីផ្សារចិនកាន់តែច្រើនជាងមុន និងបន្ត