农业部推行稻米一站式服务提升香米品质

农业部推行稻米一站式服务提升香米品质
农业部推行稻米一站式服务提升香米品质
农业部推行稻米一站式服务提升香米品质
农业部推行稻米一站式服务提升香米品质
1/4
分类经济
事件时间2026-09-23
地点苏特尼空县
来源柬埔寨农林渔业部
发布时间2026/09/24 15:44

详情描述

2026年9月23日,柬埔寨农林渔业部在苏特尼空县召开稻米价值链相关方会议,正式推行“稻米一站式服务”试点项目。此次会议由农林渔业部国务秘书兼PCRL项目指导委员会主席杨桑库玛主持,旨在提升香米品质并改善农户生活水平。 会议汇集了70名关键参与者,包括农户、收购商、农业投入品供应商、无人机及收割服务提供商以及碾米厂代表,旨在建立统一的工作协作机制。 2026年生产季的试点工作将聚焦“隆多香米”(Phka Rumduol)的生产。项目优先支持不使用化学农药、采用有机肥及生物炭醋改良土壤和保护作物的农户,并实施溯源系统以确保生产来源明确。该举措旨在帮助农户提高产量与品质、降低生产成本并获得稳定的市场价格,同时满足碾米厂和出口商对高品质、标准化稻米的需求。 为确保项目落地,各方明确了职责分工:Pisak Agri公司负责协调服务,碾米厂“涅沙里”(Nhiek Sarith)负责保障收购市场,Penta Angkor公司负责供应有机肥料,乡级农业官员与PCRL工作组则提供技术支持。该试点模式计划在苏特尼空县运行后,未来推广至其他地区。
📋 简要摘要 ▸
农业部在苏特尼空县召开会议,推行稻米一站式服务,旨在提升香米品质并改善农户生活水平。
📋 完整原文 ▸
ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍ បើកកិច្ចប្រជុំភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវ និងដាក់ឱ្យអនុវត្តសាកល្បងសេវាច្រកចេញចូលតែមួយ (One-Stop Service)សម្រាប់ស្រូវផ្ការំដួល ឆ្នាំ២០២៦ ==================== នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង PCRL បានដឹកនាំជំនួបផ្លូវការលើកដំបូងនៃភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវ ក្នុងស្មារតីលើកកម្ពស់ជីវភាពកសិករ និងពង្រឹងគុណភាពស្រូវកម្ពុជា។ កិច្ចប្រជុំរៀបចំធ្វើនៅស្រុកសូទ្រនិគម មានការគាំទ្រពីគម្រោង PCRL-MAFF/FAO ដែលបានប្រមូលផ្តុំតួអង្គគន្លឹះចំនួន៧០នាក់ រួមមាន៖ កសិករ អាជីវករប្រមូលទិញ អ្នកផ្គត់ផ្គង់ធាតុចូល អ្នកផ្តល់សេវាដ្រូន និងច្រូតកាត់ ព្រមទាំងតំណាងរោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើតប្រព័ន្ធទំនាក់ទំនងការងាររួមមួយ។ សម្រាប់រដូវបង្កបង្កើនផលឆ្នាំ២០២៦ ការអនុវត្តសាកល្បងសេវាច្រកចេញចូលតែមួយ (One-Stop Service) នឹងផ្តោតលើការផលិត «ស្រូវផ្ការំដួល» ប្រកបដោយគុណភាព និងសុវត្ថិភាព ដោយផ្តល់អាទិភាពដល់កសិករដែលផលិតស្រូវដោយមិនប្រើប្រាស់ថ្នាំកសិកម្ម ប្រើប្រាស់ជីសរីរាង្គ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីកែលម្អដី និងការពារដំណាំ ព្រមទាំងអនុវត្តប្រព័ន្ធតាមដានស្វែងរកប្រភព ដើម្បីធានាបាននូវប្រភពផលិតកម្មច្បាស់លាស់។ គម្រោងនេះនឹងរួមចំណែកជួយកសិករបង្កើនទិន្នផល និងគុណភាព កាត់បន្ថយថ្លៃដើម និងទទួលបានទីផ្សារច្បាស់លាស់ជាមួយតម្លៃសមរម្យ ខណៈរោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញអាចទទួលបានស្រូវមានគុណភាព និងប្រភពច្បាស់លាស់ ស្របតាមតម្រូវការ និងស្តង់ដារទីផ្សារអន្តរជាតិ។ កិច្ចសហការនេះត្រូវបានពង្រឹង តាមរយៈការបែងចែកភារកិច្ចច្បាស់លាស់រវាងវិស័យរដ្ឋ និងឯកជន ដោយក្នុងនោះ ក្រុមហ៊ុន Pisak Agri ទទួលបន្ទុកសម្របសម្រួលសេវាកម្ម រោងម៉ាស៊ីនកិនស្រូវ ញ៉ឹក សារិទ្ធ ធានាទីផ្សារទទួលទិញ ក្រុមហ៊ុន Penta Angkor ផ្គត់ផ្គង់ធាតុចូលជីសរីរាង្គ ហើយមន្ត្រីកសិកម្មឃុំ និងក្រុមការងារ PCRL ជាអ្នកបច្ចេកទេសគាំទ្រផ្ទាល់ដល់កសិករ។ ជំនួបនេះមិនត្រឹមតែជាកាតាលីករជំរុញសេដ្ឋកិច្ចមូលដ្ឋាន នៅស្រុកសូទ្រនិគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ពង្រីកទៅកាន់តំបន់ផ្សេងទៀតនាពេលអនាគត៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)