柬埔寨劳工部代表赴韩慰问在韩务工人员










分类政务
事件时间2026-09-24
地点韩国光州
来源柬埔寨劳工部
发布时间2026/09/24 17:54
详情描述
2026年9月24日,柬埔寨劳工与职业培训部国务秘书盛萨达(Seng Sakda),代表劳工与职业培训部部长兴索,与柬埔寨驻韩国大使坤蓬拉纳(Khoun Phon Rattanak)共同出席了在韩国光州举行的亡人节活动。该活动由光州外籍劳工支持中心及当地柬埔寨社区联合举办,吸引了约5000名在韩务工人员及社区成员参加。
此次亡人节活动旨在缅怀先祖及为国捐躯的柬埔寨英雄,同时为在韩柬籍人员提供交流平台,以缓解思乡之情并增强社区凝聚力。
活动期间,盛萨达转达了柬埔寨首相洪玛奈对在韩务工人员的问候。他鼓励在韩柬籍人员继续努力工作,并强调务工人员必须严格遵守韩国当地法律法规及企业内部规章制度,同时尊重当地文化习俗,以维护国家形象与尊严。
📋 简要摘要 ▸
2026年9月24日,柬埔寨劳工部代表与柬埔寨驻韩大使共同出席在韩国光州举行的亡人节活动,慰问在韩务工人员并强调遵守当地法律法规。
📋 完整原文 ▸
តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅតំបន់ក្វាងជូតូច សាធារណរដ្ឋកូរ៉េ
(កូរ៉េខាងត្បូង)៖ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលគាំពារពលករបរទេសក្វាងជូតូច និងសហគមន៍ខ្មែរនៅតំបន់ក្វាងជូតូច សាធារណរដ្ឋកូរ៉េ។ ពិធីនេះក៏មានការចូលរួមយ៉ាងច្រើនកុះករពីបងប្អូនសហគមន៍ និងពលករខ្មែរ ដែលកំពុងរស់នៅ និងបម្រើការងារនៅតំបន់នេះ ប្រមាណ ៥ ០០០នាក់។
ពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ជាពិសេសវីរជនកងទ័ពកម្ពុជាដែលបានពលីក្នុងសង្គ្រាម និងអ្នកដែលបានចែកឋានទៅ ព្រមទាំងផ្តល់ឱកាសសម្រាប់ការជួបជុំបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែមានភាពកក់ក្តៅ។ វត្តមាននៃការជួបជុំគ្នានេះ មិនត្រឹមតែជាការចូលរួមថែរក្សាប្រពៃណី និងវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការរំលែកក្តីនឹករលឹកដល់ស្រុកកំណើត និងពង្រឹងសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែស្អិតល្មួតផងដែរ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម សេង សក្តា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសហគមន៍ និងពលករខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត និងជំរុញឱ្យបងប្អូនទាំងអស់បន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងយល់ដឹងអំពីវប្បធម៌រស់នៅរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីថែរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ៕
#MLVT #HENGSour