卫生部评估西港基层医疗服务 提升公共卫生质量
分类医疗
事件时间2026-08-17至2026-08-20
地点西港
来源柬埔寨卫生部
发布时间2026/08/25 16:57
详情描述
2026年8月17日至8月20日,柬埔寨卫生部技术工作组对西哈努克省基层医疗中心进行了第三轮服务质量评估。此次评估由卫生部国务秘书贝索提(Pech Sothey)带队,西哈努克省卫生局负责人、美国驻柬埔寨大使馆官员及美国军方代表团共同参与。
评估工作旨在检查基层医疗服务的进展,落实既定建议,并识别医疗中心在运营中存在的不足与挑战,以制定改进措施。评估重点涵盖了医疗基础设施与环境、药品及疫苗管理、人力资源配置与能力建设、医疗服务质量与安全性、医护人员职业道德、数据管理与转诊系统,以及社区参与度与治理水平。
考察期间,代表团实地检查了由美国支持建设的列阿(Ream)医疗中心,并了解了当地医疗服务的覆盖情况。此次评估共涉及7家医疗中心,分别是:列阿医疗中心、奥初医疗中心、威雷医疗中心、达特威医疗中心、斯登豪医疗中心、奥达塞医疗中心以及洪森胶坡医疗中心。
评估结果显示,西哈努克省多数医疗中心在服务质量和效率方面取得进展。卫生部工作组指出,这些成果得益于省政府、卫生部门、地方当局及医疗团队的协作。工作组要求各方继续保持现有成果,针对发现的问题进行调整,并强化日常监测机制,以确保基层医疗服务能够持续满足民众的健康需求,保障服务的质量、公平性与可持续性。
📋 简要摘要 ▸
柬埔寨卫生部与美国驻柬使馆及军方代表团合作,对西港基层医疗中心进行第三轮服务质量评估,旨在强化医疗体系。
📋 完整原文 ▸
ការចុះតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការបំរើសេវាថែទាំសុខភាពបឋមកំរិតមណ្ឌលសុខភាព ក្នុងខេត្តព្រះសីហនុ ជុំទី៣ ឆ្នាំ២០២៦។
——
ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យជំនួយ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអមដំណើរដោយ ប្រធាន អនុប្រធានមន្ទីរសុខាភិបាល ក្នុងខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូ United States Military Group មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពមណ្ឌលសុខភាពស្ថិតក្នុងស្រុកប្រតិបត្តិព្រះសីហនុ។
ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្ររវាងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល និង សុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។
ហើយបេសកកម្មនេះដែរមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ ដែលបានដាក់ចេញកន្លងមក ដើម្បីបន្តពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវា ព្រមទាំងកំណត់ចំណុចខ្វះខាត និងបញ្ហាប្រឈមនៅតាមមណ្ឌលសុខភាព ដើម្បីដាក់ចេញវិធានការកែលម្អឱ្យបានសមស្រប និងទាន់ពេលវេលា។ គោលដៅសំខាន់គឺធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាពដែលមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព សមធម៌ គណនេយ្យភាព និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។ក្នុងឱកាសនេះ គណៈប្រតិភូបានពិនិត្យអគារ បរិក្ខារ និង ស្ថានភាពប្រតិបត្តិការរបស់មណ្ឌលសុខភាពរាម ដែលត្រូវ បានសាងសង់ដោយមានការគាំទ្រពី សហរដ្ឋអាមេរិក ព្រមទាំងបានស្វែងយល់អំពីការផ្តល់សេវាសុខាភិបាលជូន ប្រជាពលរដ្ឋក្នុងតំបន់គ្របដណ្តប់។
ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
១.ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានទូទៅរបស់មណ្ឌលសុខភាព។
២.ការគ្រប់គ្រង ថែរទាំ ឱសថ វ៉ាក់សាំង និងសម្ភារៈបរិក្ខារចាំបាច់។
៣.ស្ថានភាពធនធានមនុស្ស ការបែងចែកភារកិច្ច និងការបង្កើនសមត្ថភាពបុគ្គលិក។
៤.គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពបឋម។
៥.ឥរិយាបថ ការប្រាស្រ័យទាក់ទង និងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល។
៦.ការគ្រប់គ្រងទិន្នន័យ ប្រព័ន្ធបញ្ជូនអ្នកជំងឺ និងការតាមដានអ្នកជំងឺបន្ត។
៧.ការពង្រឹងអភិបាលកិច្ច ការចូលរួមរបស់សហគមន៍ និងនិរន្តរភាពនៃការផ្តល់សេវានៅមូលដ្ឋាន។
ជាលទ្ធផលនៃការចុះពិនិត្យ ក្រុមការងារបានកត់សម្គាល់ឃើញថា មណ្ឌលសុខភាពភាគច្រើនក្នុងខេត្តព្រះសីហនុ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ដោយសារការខិតខំប្រឹងប្រែងផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់ ទំនួលខុសត្រូវខ្ពស់ និងគោរពសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ។
សមិទ្ធផលទាំងនេះកើតចេញពីការដឹកនាំ ការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព បុគ្គលិកសុខាភិបាល និងសហគមន៍។
តាមរយៈវឌ្ឍនភាពនេះ ខេត្តព្រះសីហនុ បានបង្ហាញនូវសក្តានុពលក្នុងការក្លាយជាខេត្តគំរូមួយ សម្រាប់ការអនុវត្ត និងការពង្រឹងការថែទាំសុខភាពបឋមនៅកម្រិតមូលដ្ឋាន។ ក្រុមការងារបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរក្សាសមិទ្ធផលដែលសម្រេចបាន កែសម្រួលចំណុចខ្វះខាត និងពង្រឹងយន្តការតាមដានជាប្រចាំ ដើម្បីធានាឱ្យការផ្តល់សេវាថែទាំសុខភាពបឋមមានការរីកចម្រើនជាបន្តបន្ទាប់ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងនិរន្តរភាព ឆ្លើយតបតាមតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។
មណ្ឌលសុខភាពទាំង ៧ ដែលបានចុះពិនិត្យរួមមាន៖
១.មណ្ឌលសុខភាព រាម
២.មណ្ឌលសុខភាព អូរជ្រៅ
៣.មណ្ឌលសុខភាព វាលរេញ
៤.មណ្ឌលសុខភាព តក្តវិទ
៥.មណ្ឌលសុខភាពស្ទឹងហាវ
៦.មណ្ឌលសុខភាព អូរតាសេក
៧.មណ្ឌលសុខភាព ហ៊ុន សែន កែវផុស។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)