新闻部长涅帕达主持会议,要求各部门提升信息发布与舆论管理效率

分类政治
事件时间2026-09-01
地点金边
来源柬埔寨国家电视台
发布时间2026/09/01 19:23
详情描述
2026年9月1日,柬埔寨新闻部长涅帕达在金边主持召开会议,与政府各部门及机构的发言人与新闻官员进行工作交流。
此次会议旨在提升政府信息发布、舆论管理以及发言人工作的效率,确保政府与民众之间的沟通更加及时、一致。涅帕达强调,各部门需强化“单一主体系统”的活力,通过加强协作与协调,确保信息管理工作符合政府的政策方向。
会议指出,各相关单位应推进新闻领域的现代化建设,将传统媒体与数字媒体相结合,以适应技术发展及公众需求,提升信息生产与传播能力。
涅帕达在会上重申了柬埔寨首相洪玛奈关于信息管理的指示,要求各部门持续推动并加强对政府政策、项目、活动及各项成就的宣传工作。
📋 简要摘要 ▸
新闻部长涅帕达主持会议,要求各部门提升信息发布与舆论管理效率,确保政府政策与成就得到有效宣传。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងសាធារ ណមតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារនាំពាក្យ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលដៅសំខាន់នៃកិច្ចប្រជុំនេះ គឺពង្រឹង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។ ការងារនេះទាមទារឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចសហការ និងការសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវលទ្ធផលរួម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស័យព័ត៌មាន និងការរួមបញ្ចូលគ្នារវាងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីពង្រីកសមត្ថភាពក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការរបស់សាធារ ណជន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំឭកឡើងវិញនូវអនុសាសន៍ណែនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការងារគ្រប់គ្រងព័ត៌មាន ដោយត្រូវបន្តជំរុញ និងលើកកម្ពស់ការផលិត និងផ្សព្វផ្សាយមាតិកាអំពីគោលនយោបាយ កម្មវិធី សកម្មភាព និងសមិទ្ធ ផលរបស់រាជរដ្ឋាភិបាល