卫生部与世卫探讨医疗数字化与AI合作
分类医疗
事件时间2026-08-15
地点金边
来源柬埔寨卫生部
发布时间2026/08/15 13:07
详情描述
2026年8月15日,柬埔寨卫生部长秦拉在金边与世界卫生组织西太平洋区域主任赛亚·马乌·皮乌卡拉举行工作会谈。双方就第九届亚太地区全球健康议会论坛的相关议题进行交流,并探讨了卫生部与世界卫生组织的合作方向。
此次会谈重点聚焦于初级医疗服务、非传染性疾病防控、医疗系统韧性建设,以及医疗数字化转型与人工智能的应用。秦拉表示,柬埔寨欢迎世界卫生组织在技术和专家资源方面提供支持,以进一步增强柬埔寨及区域医疗系统的韧性。
世界卫生组织西太平洋区域代表对柬埔寨卫生部开展的“领导力与创新”培训课程给予评价。该培训每周二下午举行,旨在提升全国25个省市卫生部门领导及官员的专业知识与管理能力,目前已累计举办127场。秦拉已邀请赛亚·马乌·皮乌卡拉在合适的时间参与该培训课程并分享经验。
📋 简要摘要 ▸
卫生部长秦拉与世卫组织西太平洋区域主任会谈,重点讨论初级医疗、非传染性疾病防控及医疗数字化与人工智能的应用。
📋 完整原文 ▸
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Ma`u Piukala) នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
ក្នុងឱកាសជួបពិភាក្សានេះ ភាគីទាំងពី២ បានចែករំលែកអំពីការឆ្លុះបញ្ចាំងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ ដ៏មានសារៈសំខាន់ និងពិភាក្សាអំពីកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដោយផ្តោតសំខាន់ទៅលើអាទិភាពមួយចំនួន ដូចជាការថែទាំសុខភាពបឋម ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ការជំរុញក្នុងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល និងបញ្ញាសប្បនិម្មិត (AI)។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា កម្ពុជាស្វាគមន៍ចំពោះការជួយគាំទ្រ ទាំងជំនួយបច្ចេកទេស និងអ្នកជំនាញ ចំពោះការចូលរួមជាមួយគ្នាដើម្បីបន្តពង្រឹង និងកាន់តែបង្កើនភាពធន់នៃប្រពន្ធ័សុខាភិបាលកម្ពុជា ក៏ដូចជាថ្នាក់តំបន់។
បន្ថែមពីនេះ អង្គការសុខភាពពិភពលោកប្រចាំតំបន់ បានផ្តល់ការវាយតម្លៃខ្ពស់អំពីវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវារនុវត្តន័» ដែលក្រសួងសុខាភិបាលបានរៀបចំរៀងរាល់រសៀលថ្ងៃអង្គារសម្រាប់គ្រប់កម្រឹតដឹកនាំសុខាភិបាលទាំង២៥ខេត្តក្រុង ហើយដែលវគ្គទាំងអស់ (មកទល់ពេលនេះសរុប ១២៧វគ្គ) បាន និងបន្តផ្តល់សារៈសំខាន់ក្នុងការបង្កើនចំណេះដឹង និងចំណេះធ្វើបន្ថែម សម្រាប់មន្រ្តីសុខាភិបាល និងអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ចាប់ពីថ្នាក់ជាតិរហូតដល់សហគមន៍។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញ ឯកឧត្តមវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា ដើម្បីចូលរួម និងចែករំលែកបទពិសោធន៍ ក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ផងដែរ តាមពេលវេលាសមស្របរបស់ ឯកឧត្តមនាយកប្រចាំតំបន់។
ខេត្តសៀមរាប៖ នាល្ងាច ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៦
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)