金边发生汽车销售员命案 警方正追捕在逃嫌疑人



分类治安
事件时间2026-09-16
地点金边堆谷区
来源CN123
发布时间2026/09/17 12:46
详情描述
2026年9月16日凌晨5时许,金边市堆谷区德洛呵2分区146号路241号门牌的一处出租屋发生一起命案,一名32岁的汽车销售员不幸身亡。
死者名为甘玛拉(Kem Mara),居住在堆谷区沙立波2分区。据了解,9月15日晚,死者曾与父亲及朋友在汽车销售点聚会饮酒。次日凌晨3时41分,死者与两名朋友前往案发出租屋。
涉案嫌疑人共有两名:32岁的男性汽车买卖商孙金艾(Sorn Kim-ai)已被警方逮捕;另一名26岁的女性嫌疑人丹斯里皮(Than Srey-pi),即案发出租屋的房主,目前在逃。
据初步调查,死者在出租屋内出现身体不适,嫌疑人随后呼叫救护车将其送往医院,但经医生确认已无生命体征。被捕嫌疑人孙金艾供述,当时见死者吸食毒品后昏迷,曾对其进行拍打试图施救。
金边市法院法医鉴定结果显示,死者面部及双眼有明显肿胀痕迹,死因为面部遭受重击导致的严重头部创伤。此外,死者体内被检测出含有K粉及摇头丸成分。
目前,死者遗体已移交家属送往德他拉寺庙办理后事。警方正对被捕嫌疑人进行审讯,并全力追捕在逃的女性嫌疑人。
📋 简要摘要 ▸
金边堆谷区发生一起命案,一名汽车销售员在出租屋内死亡,警方初步怀疑与聚会及毒品有关,目前正全力追捕在逃嫌疑人。
📋 完整原文 ▸
ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី: (ឃាតកម្ម,លើនារីបុគ្គលិកលក់រថយន្ត) ខណៈជនសង្ស័យជានារី ម្នាក់ទៀត កំពុងរត់គេចខ្លួន
រាជធានីភ្នំពេញ÷ នារីជាបុគ្គលិកលក់រថយន្តម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ជួល០១កន្លែង ស្ថិតនៅជាន់ទី២ ផ្ទះលេខ២៤១ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង ៥:០០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ។ ហេតុការណ៍នេះបានបន្សល់ទុកនូវការសង្ស័យថា: ជាករណីហិង្សា រហូតដល់ស្លាប់ ក្រោយពីមានការជួបជុំផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន ។
ជនរងគ្រោះមាន ឈ្មោះ កឹម ម៉ារ៉ា អាយុ៣២ឆ្នាំ ជាបុគ្គលិកលក់រថយន្ត រស់នៅក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។
ចំណែកជនសង្ស័យពាក់ព័ន្ធមាន ០២នាក់ រួមមាន :
១- ឈ្មោះ ស៊ន គីមអៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកទិញលក់រថយន្ត (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន)។
២- ឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ២៦ឆ្នាំ ជាម្ចាស់បន្ទប់កើតហេតុ (បានគេចខ្លួនបាត់)។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា: កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយមិត្តភក្តិនៅកន្លែងលក់រថយន្ត ដោយមានការចូលរួមពីឪពុករបស់នាងផងដែរ ។ លុះដល់វេលាម៉ោងប្រមាណ ៣:៤១នាទី(រំលងអធ្រាត្រ) ឈានចូលថ្ងៃទី១៦ ខែកញ្ញា ជនរងគ្រោះ និងមិត្តភក្តិទាំង០២នាក់ បានបន្តទៅបន្ទប់ជួលកើតហេតុដើម្បីប្រើប្រាស់គ្រឿងញៀន ។
លុះនៅព្រឹកឡើង ពេលជនរងគ្រោះមានអាការមិនស្រួល ក្រុមជនសង្ស័យបានហៅរថយន្តសាម៉ុយមកដឹកទៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យបានបញ្ជាក់ថា: នាងបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ភ្លាមៗនោះ ជនសង្ស័យជាស្ត្រីបានគេចខ្លួនបាត់ ខណៈជនសង្ស័យប្រុស ឈ្មោះ ស៊ន គីមអៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច រូបគេបានសារភាពថា: ខ្លួនពិតជាបានវាយ និងទះកំផ្លៀងជនរងគ្រោះមែន ប៉ុន្តែក្នុងចេតនា, ដើម្បីសង្គ្រោះ ! បន្ទាប់ពីឃើញនាងសន្លប់ស្ដូកស្ដឹងក្រោយប្រើប្រាស់គ្រឿងញៀន ។
ជាមួយគ្នានោះ បើតាមការពិនិត្យកោសល្យវិច័យរបស់ លោកវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានរកឃើញស្នាមជាំហើមនៅលើផ្ទៃមុខ និងភ្នែកទាំងសងខាងរបស់សព ហើយបានសន្និដ្ឋានថា: ជនរងគ្រោះស្លាប់ដោយសារ (ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ពីការវាយប្រហារលើផ្ទៃមុខ) ព្រមទាំងមានផ្ទុកសារធាតុញៀនប្រភេទ K និងអិចស្តាស៊ី (Ecstasy) នៅក្នុងខ្លួនផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ។ ដោយឡែក ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន និងបន្តស្រាវជ្រាវតាមស្វែងរកចាប់ខ្លួន ជនសង្ស័យម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន! ៕