柬埔寨旅游部赴越南推广绿色季节旅游 提升区域合作










分类旅游
地点胡志明市
来源柬埔寨旅游部
发布时间2026/08/26 18:07
详情描述
柬埔寨旅游部部长胡萨(Huot Hak)近日率领高级代表团访问越南胡志明市,出席“柬埔寨旅游路线图至越南”推介活动。此次活动旨在向越南旅游协会及当地大型旅游运营商展示柬埔寨的旅游潜力,并推广“绿色季节”旅游活动,以加强两国在旅游领域的合作。
出席活动的嘉宾包括越南国家旅游局局长阮重庆(Nguyễn Trùng Khánh)、柬埔寨驻越南大使杜索帕拉(Touch Sopharath),以及来自柬越两国的旅游部门代表、旅游协会成员、私营企业代表和知名网络红人,共计超过120人参加。
胡萨在致辞中表示,此次活动是促进柬越旅游合作的重要平台,为两国旅游企业提供了交流与建立合作关系的契机。他强调,在和平稳定的环境下,柬埔寨旅游业正稳步发展,并将其形容为“绿色黄金”。
为进一步提升国际形象,柬埔寨政府正积极筹备多项大型国际活动。其中包括将于2026年9月23日至28日在金边和暹粒举办的全球旅游峰会(GX Summit 2026),预计将吸引来自全球各地的近1000名旅游运营商参与。此外,柬埔寨还将于2026年11月举办第20届法语国家首脑会议,并配套举行“法语村”和“Francotech”等相关活动,届时将有来自90多个国家的国家元首、政府首脑及跨国企业领导人出席。
胡萨在活动最后呼吁旅游协会、私营部门及各界合作伙伴,共同宣传柬埔寨的和平、稳定及丰富的旅游资源,以吸引更多游客及投资者到访。他强调,柬埔寨目前是具备安全保障的旅游与投资目的地。
📋 简要摘要 ▸
柬埔寨旅游部部长率团访问胡志明市,向越南旅游协会及运营商推介柬埔寨旅游潜力及“绿色季节”活动,旨在加强两国旅游合作,提升柬埔寨旅游安全形象。
📋 完整原文 ▸
[English Below]
សក្តានុពលទេសចរណ៍ដ៏សម្បូរបែប សភាពការណ៍ពិត និងកត្តាសុខសុវត្ថិភាពដ៏ល្អរបស់កម្ពុជា ត្រូវបានបង្ហាញក្នុងកម្មវិធី «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម» ដល់សមាគមទេសចរណ៍វៀតណាម និងប្រតិបត្តិករទេសចរណ៍វៀតណាមនាំមុខ ល្បីៗ និងធំៗ
ដោយទទួលបានគោលការណ៏អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាបំពេញទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម» ដោយមានការចូលរួមពី ឯកឧត្តម Nguyễn Trùng Khánh ប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម (VNAT) លោកជំទាវ ទូច សុផារ័ត្ន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំវៀតណាម ព្រមទាំងតំណាងមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ សមាគមទេសចរណ៍ទីក្រុងហូជីមិញ សមាគមទេសចរណ៍កម្ពុជា សមាគមទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ឯកជននៃប្រទេសទាំងពីរ និង Influeners ល្បីៗ សរុបជាង ១២០រូប នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងសុន្ទរកថាបើកកម្មវិធីនេះ ឯកឧត្តម ហួត ហាក់ បានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ និងដៃគូទេសចរណ៍វៀតណាម ដែលបានចូលរួមគាំទ្រ និងសហការរៀបចំព្រឹត្តិការណ៍នេះ ដែលបានចាត់ទុកព្រឹត្តិការណ៍នេះថា ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងវៀតណាមឱ្យកាន់តែសកម្ម និងជាក់ស្តែង ជាពិសេសជាឱកាសសំខាន់សម្រាប់ជំនួបពិភាក្សា និងបង្កើតកិច្ចសហការរវាងក្រុមហ៊ុនទេសចរណ៍នៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីវឌ្ឍនភាព និងភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង» ក្រោមម្លប់សុខសន្តិភាពដែលសម្រេចរកបានដោយលំបាកដោយសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន តាមរយៈការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ និងកម្រិតខ្ពស់ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រួមមាន
មហាសន្និបាតពិភពលោក (GX Summit 2026) ដែលប្រមូលផ្តុំប្រតិបត្តិករទេសចរណ៍គ្រប់ទ្វីបជិត១ ០០០នាក់ កិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie) លើកទី២០ ព្រមទាំងព្រឹត្តិការណ៍អមដូចជា «ភូមិហ្វ្រង់កូហ្វនី» និង «Francotech» ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង៩០ប្រទេស ថ្នាក់ដឹកនាំក្រុមហ៊ុនពហុជាតិពីគ្រប់ប្រទេសនៃពិភពលោក។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់តំណាងសមាគមទេសចរណ៍ វិស័យឯកជន អ្នកជំនាញ និងដៃគូទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ចូលរួមផ្សព្វផ្សាយពីសុខសន្តិភាព ស្ថិរភាព និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកទស្សនា និងវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានសុវត្ថិភាព និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ។
សូមជម្រាបជូនផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតពិភពលោក (GX Summit 2026) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie) លើកទី២០ ដែលនឹងប្រារព្ធឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងមានព្រឹត្តិការណ៍អមដូចជា «ភូមិហ្វ្រង់កូហ្វនី» និង «Francotech»។
កម្មវិធីទី៣ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម
ទីក្រុងហូជីមិញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។