柬埔寨银行业协会在贡布省举办金融知识普及论坛
| 分类 | 金融教育 |
| 事件时间 | 2026年4月3日上午 |
| 事件地点 | 贡布省班迭密县 |
| 发布时间 | 2026-04-04 13:25 |
新闻摘要
协会联合多家机构在贡布省举办“金融之路”第三季论坛,旨在向当地民众普及银行产品、家庭理财及储蓄知识,提升金融素养。
[English Below]
កាលព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) សហការជាមួយក្រុមហ៊ុន Apsara Media Services (AMS) ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំវេទិកាកិច្ចពិភាក្សាចំណេះដឹងផ្នែកហិរញ្ញវត្ថុក្រោមប្រធានបទ «ការចាត់ចែងទុនសម្រាប់កសិករឱ្យមានប្រសិទ្ធភាព» នៅស្រុកបន្ទាយមាស ខេត្តកំពត។ វេទិកានេះគឺជាផ្នែកមួយនៃកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣»។ គោលបំណងនៃការរៀបចំវេទិកាកិច្ចពិភាក្សានេះគឺដើម្បីផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យជ្រាបបន្ថែមទាក់ទងនឹងសេវា និងផលិតផលធនាគារ ជំនាញនៃការចាត់ចែងនិងប្រើប្រាស់ប្រាក់កាសក្នុងគ្រួសារ និងអាជីវកម្ម ការសន្សំប្រាក់ គុណសម្បត្តិការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងពិភាក្សាអំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការផងដែរ៕
On the morning of April 3, 2026, the Association of Banks in Cambodia (ABC)...([អានបន្ត](https://web.facebook.com/share/p/1AsHNh2EzJ/
#ABC #theassociationofbanksincambodia
Follow Us:
♾️Website
♾️LinkedIn
♾️Facebook
♾️Join ABC Telegram
♾️YouTube