柬埔寨2026年御耕节正式取消 国王身体抱恙

分类文化
地点波罗勉省
来源CN123
发布时间2026/05/04 16:02
详情描述
柬埔寨官方宣布,原定于2026年5月5日在波罗勉省举行的御耕节仪式正式取消。此次取消的原因是柬埔寨国王西哈莫尼身体抱恙,无法主持这一年度重要传统仪式。
御耕节是柬埔寨极具文化意义的农耕庆典,通常在每年佛历五月举行,旨在象征雨季农耕的正式开始,并提醒以农业为生的民众及时开展耕作。仪式核心环节由皇家耕牛进行,通过观察耕牛对七种农作物(包括稻谷、豆类、玉米、芝麻、青草、水及酒)的进食选择,预测国家当年的农业收成及运势。
该仪式历来由国王亲自主持,近年来为扩大参与度,仪式地点常在不同省份轮流举办,如2023年在磅通省、2024年在磅士卑省举行。此次因国王健康原因,相关庆祝活动将暂停。
📋 简要摘要 ▸
原定于2026年5月5日在波罗勉省举行的柬埔寨御耕节,因国王西哈莫尼身体抱恙,官方宣布今年取消举办。御耕节作为柬埔寨重要的传统农耕仪式,每年通过皇家耕牛的进食选择来预测国家农业收成及气候,并象征雨季农耕的正式开始。
📋 完整原文 ▸
ឆ្នាំនេះមិនមានការ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លនោះទេ
(ភ្នំពេញ)៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងមិនមានការប្រារព្ធឡើងឡើយនៅឆ្នាំ២០២៦នេះ។ ព្រះរាជពិធីច្រត់ព្រះនង្គលដែលជាព្រះរាជពិធីវប្បមង្គលមួយនៅកម្ពុជានោះ តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ ៤រោច ខែពិសាខ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងផ្សងមើលពីប្រផ្នូលស្រុកទេស និងការបង្កបង្កើនផលទៅតាមការបរិភោគរបស់គោឧសភរាជ ក៏ដូចជាដាស់តឿន ក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើរបរកសិកម្មជាចម្បងឱ្យដឹងថារដូវរស្សា ជារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។
ឆ្នាំ២០២៦នេះ ដើមឡើយព្រះរាជពិធីច្រត់ព្រះនង្គ័លគ្រោងរៀបចំឡើងនៅទឹកដីខេត្តព្រៃវែង នាថ្ងៃ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ។ តែដោយសារការប្រឈួនរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះរាជពិធីត្រូវបានផ្អាកទៅវិញ។
យោងតាម Fresh AI បានបង្ហាញថា ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីប្រពៃណីដ៏សំខាន់មួយរបស់កម្ពុជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ គោលបំណងសំខាន់នៃពិធីនេះ គឺដើម្បី ផ្សងមើលប្រផ្នូលរបស់ស្រុកទេស តាមរយៈការបរិភោគចំណី៧មុខរបស់ គោឧសភរាជ និងជាការប្រកាសពី ការចាប់ផ្ដើមរដូវវស្សា សម្រាប់វិស័យកសិកម្មដល់ប្រជាកសិករ។ ព្រះរាជពិធីនេះតែងតែប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីត្រូវបានរៀបចំឡើងនៅតាមបណ្ដាខេត្តផ្សេងៗ ជំនួសឱ្យវាលព្រះមេរុដើម ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋបានចូលរួម ជាក់ស្ដែងនៅខេត្តកំពង់ធំក្នុងឆ្នាំ២០២៣ និងនៅខេត្តកំពង់ស្ពឺក្នុងឆ្នាំ២០២៤។
នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផលដំណាំដទៃៗទៀត។ ការបង្កើតផលិតផលស្រូវ អង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង។
តាមទម្លាប់ព្រះរាជពិធីនេះ ធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។ គោ២ នឹមទៀត ដែលសម្រាប់ ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។ ឯ «គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេស គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស។ នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរ បែបភូទួន។
ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគ និងផឹកអាហារ៧យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគ និងផឹក អាហារទាំង៧យ៉ាង។ គោឧសភរាជចូលចិត្ដបរិភោគ និងផឹកអ្វី គេមិនបង្ខំឱ្យនោះឡើយ។ គោឧសភរាជបរិភោគ និងផឹកអ្វី ព្រាហ្មណ៍ក៏ទាយផលប្រផ្នូនៃភោគផលធ្វើស្រែចម្ការក្នុងឆ្នាំនេះ ទៅតាមការបរិភោគ ឬផឹក របស់គោឧសភរាជ៕