柬埔寨警方破获非法拘禁与勒索案
| 分类 | 社会治安 |
|---|---|
| 事件时间 | 2026年3月30日 |
| 事件地点 | 金边市隆边区瓦塔普南分区 |
| 发布时间 | 2026-04-02 21:36 |
新闻摘要
刑事警察局在金边破获一起非法拘禁及勒索案件,逮捕11名嫌疑人并解救3名越南籍受害者。
📄 完整原文 ▶ 查看原文 →
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ចាប់ខ្លួនជនសង្ស័យ១១នាក់ និងសង្គ្រោះជនរងគ្រោះ៣នាក់ រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ចាប់ខ្លួនជនសង្ស័យ១១នាក់ និងសង្គ្រោះជនរងគ្រោះ៣នាក់។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Phan Van Tien ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ដោយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៣៖៤០នាទី មិត្តស្រីរបស់ខ្លួនឈ្មោះ Lam Thi Nheu អាយុ២១ឆ្នាំ ជនជាតិវៀតណាម ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ ចេញពីចំណុចសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងបង្ខាំងរបស់ជនសង្ស័យខាងលើ។ រហូតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២១៖២០នាទី កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់រួមមាន៖ ១.ឈ្មោះ Cheng Qing Fu ភេទប្រុស ជនជាតិចិន ២.ឈ្មោះ Yuan Gang ភេទប្រុស ជនជាតិចិន ៣.ឈ្មោះ Cheng Ing Fu ភេទប្រុស ជនជាតិចិន ៤.ឈ្មោះ Zhong Zhu Ming ភេទប្រុស ជនជាតិចិន ៥.ឈ្មោះ Ju Zhong You ភេទប្រុស ជនជាតិចិន ៦.ឈ្មោះ Song Lin LING ភេទប្រុស ជនជាតិចិន ៧.ឈ្មោះ Wang Jiang Bo ភេទប្រុស ជនជាតិចិន ៨.ឈ្មោះ Lan Si Yong ភេទប្រុស ជនជាតិចិន ៩.ឈ្មោះ Chen Xin Biao ភេទប្រុស ជនជាតិចិន ១០.ឈ្មោះ Yang Jia Hao ភេទប្រុស ជនជាតិចិន ១១.ឈ្មោះ Lai Yu Ming ភេទស្រី ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមជនសង្ស័យខាងលើនេះ បានណាត់នារីរងគ្រោះដើម្បីជួបបម្រើសេវាផ្លូវភេទ រួចក៏ចាប់បង្ខាំង និងជំរិតទារប្រាក់តែម្ដង។ ក្រុមនេះធ្លាប់បានធ្វើសកម្មភាពប៉ុន្មានលើករួចមកហើយ មុនត្រូវបានចាប់ខ្លួន៕ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ 金邊:根據國家警察總監薩爾·特將軍閣下的嚴厲指示,金邊刑事警察局對非法拘禁和勒索案件進行了調查和製止,逮捕了11名嫌疑人,解救了3名受害者。 2026年3月30日,金邊刑事警察局接獲23歲越南男子潘文田的報案,稱其21歲的女友林氏紐於2026年3月25日凌晨3點40分在金邊市隆邊郡塔姆桑卡寺被一名身份不明的人拘禁並勒索。 上述事件發生後,根據刑事警察局長恩楚中將的命令,由準將洪莫尼羅、上校赫姆·博納和副局長陳金利上校率領的刑事警察局專家組,與西哈努克省警察總部按照既定程序和專業知識,聯合展開調查,以確定上述嫌疑人的身份和下落。 截至2026年4月1日21時20分,專業力量成功解救上述受害者,並逮捕11名嫌疑人: 1. 程慶福,男,中國籍 2. 袁剛,男,中國籍 3. 程英福,男,中國籍 4. 鐘竹明,男,中國籍 5. 鞠仲佑,男,中國籍 6. 宋林凌,男,中國籍 7. 王江波,男,中國籍 8. 蘭思勇,男,中國籍 9. 陳新彪,男,中國籍 10. 楊家豪,男,中國籍 11. 賴玉明,女,中國籍,在西哈努克省西哈努克市第二分區被捕。 上述嫌疑人安排受害者進行性交易,隨後將其囚禁並勒索金錢。該團夥在被捕前已實施多起犯案。 目前,嫌疑人正在接受刑事警察局的訊問,以進行法律制裁。 ព័ត៌មានរហ័សថ្មីៗ HOTNEWS ទទួលព័ត៌មានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន https://t.me/cambodianews12 https://t.me/Cambodainew123 https://www.facebook.com/share/19G4XsyY5o/ ទំនាក់ទំនងផ្សេងៗ 0717095001 @NGINSOKHUN 最新消息 HOTNEWS 获取来自各行各业公民的信息 https://t.me/cambodianews12 https://t.me/Cambodainew123 https://www.facebook.com/share/19G4XsyY5o/ 其他联系方式:0717095001 @NGINSOKHUN