第五届东盟-英国对话会举行
分类外交
事件时间2026年3月31日
地点英国西萨塞克斯
来源柬埔寨外交国际合作部
发布时间2026/04/01 10:55
详情描述
会议讨论了东盟-英国伙伴关系行动计划的实施进展及未来合作重点,包括数字化、绿色转型及贸易投资。
📋 完整原文 ▸
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ចក្រភពអង់គ្លេសលើកទី៥ នៅ West Sussex ចក្រភពអង់គ្លេស។
កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាពនៃភាពជាដៃគូសន្ទនាអាស៊ាន-ចក្រភពអង់គ្លេស (២០២២-២០២៦) និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ បរិវត្តកម្មឌីជីថល និងបៃតង ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់អាស៊ាន សមាហរណកម្មអាស៊ាន ការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសដើម្បីត្រៀមរៀបចំផែនការសកម្មភាពបន្ទាប់ សម្រាប់ឆ្នាំ២០២៧-២០៣១។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ក៏ដូចជាការរៀបចំរំលឹកខួបលើកទី៥ នៃភាពជាដៃគូសន្ទនាអាស៊ាន–ចក្រភពអង់គ្លេស នៅឆ្នាំ២០២៦នេះផងដែរ។
On 31 March 2026, His Excellency KUNG Phoak, Secretary of State and ASEAN SOM Leader of Cambodia, attended the 5th ASEAN–United Kingdom Dialogue in West Sussex, United Kingdom.
The Meeting welcomed progress in implementing the Plan of Action to Implement the ASEAN–UK Dialogue Partnership (2022–2026) and discussed cooperation across key priority areas, including digital and green transformation, trade and investment, connectivity, ASEAN integration, human capital development and transnational crime cooperation, among others, particularly in preparation for a successor Plan of Action (2027–2031). The Meeting also exchanged views on regional and international issues of mutual interest and concern, as well as on the commemoration of the 5th anniversary of the ASEAN–UK Dialogue Partnership in 2026.