文化部举办传统服饰培训 旨在提升民族文化认同
发布时间2026/08/13 08:48
详情描述
柬埔寨文化艺术部于2026年8月13日在部内办公大楼举办“高棉传统服饰及社交礼仪”培训班。此次活动由文化艺术部国务秘书内特·普马里(Net Phumary)主持,代表文化艺术部部长彭萨科娜(Phoeurng Sackona)出席。
培训旨在保护与传承民族文化,规范高棉传统服饰在国家庆典及婚礼等场合的穿着标准,同时提升社会交往中的文明礼仪。通过此次活动,文化部希望纠正当前社会中存在的服饰穿着不当及文化使用偏差现象,向青年群体及公众普及正确的传统文化知识,以维护民族身份认同。
参与本次培训的人员包括柬埔寨主持人协会代表、全国25个省市文化艺术局代表、影视制作人、艺人、相关政府官员及合作伙伴机构代表。
培训课程由文化艺术部国务秘书隆迪·桑纳拉(Longdy Sannara)及副国务秘书占伦·万塔(Chamroeun Vantha)等专家进行现场讲解与演示,重点阐述各类礼仪场合中的服饰规范与社交礼仪准则。文化部期望参训人员能将所学知识应用于实际,并向社会各界推广,共同维护国家文化的尊严与传承。
📋 简要摘要 ▸
文化部举办关于柬埔寨传统服饰及社交礼仪的培训,旨在保护民族文化,提升社会文明素养,参与者包括各界代表及官员。
📋 完整原文 ▸
**ក្រសួងវប្បធម៌ រៀបចំបណ្តុះបណ្តាលពី «ការស្លៀកពាក់ប្រពៃណីខ្មែរ» ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ និងកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គម**
**ភ្នំពេញ៖** ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ **វគ្គបណ្តុះបណ្តាលស្តីពី «សម្លៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងពិធីបុណ្យជាតិ ពិធីមង្គលការ សុជីវធម៌ ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម»** ក្នុងគោលបំណងលើកកម្ពស់ ការពារ និងថែរក្សាសិល្បៈ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងសមាគមពិធីករ ពិធីការិនីកម្ពុជា, តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំង ២៥ រាជធានី-ខេត្ត, ផលិតករ, សិល្បករ សិល្បការិនី, មន្ត្រីជំនាញ និងអង្គការដៃគូនានា។ វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវរៀបចំឡើងនៅ ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។
ការរៀបចំនេះក៏ដើម្បីចូលរួមកាត់បន្ថយរូបភាព ឬសកម្មភាពអវិជ្ជមានពាក់ព័ន្ធនឹងការស្លៀកពាក់ និងការប្រើប្រាស់វប្បធម៌ខុសឆ្គងក្នុងសង្គមនាពេលបច្ចុប្បន្ន ព្រមទាំងបន្តផ្សព្វផ្សាយទម្រង់វប្បធម៌ប្រពៃណីដ៏ត្រឹមត្រូវទៅកាន់ស្រទាប់យុវជន និងសាធារណជនទូទៅផងដែរ។
វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព **លោកជំទាវ នេត្រ ភូម៉ារី** រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ **លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កម្មវិធីនេះនឹងប្រព្រឹត្តទៅតាមរយៈការធ្វើបទបង្ហាញ និងការបកស្រាយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកជំនាញរបស់ក្រសួងវប្បធម៌ រួមមាន លោកជំទាវ ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងឯកឧត្តម ចំរើន វ៉ាន់ថា អនុរដ្ឋលេខាធិការ ដោយផ្តោតលើក្បួនខ្នាតនៃការស្លៀកពាក់ និងសុជីវធម៌ក្នុងពិធីការផ្សេងៗ។
ជាចុងក្រោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមយ៉ាងមុតមាំថា វគ្គសិក្សានេះនឹងក្លាយជាដើមទុនដ៏សំខាន់សម្រាប់អ្នកចូលរួម ក្នុងការនាំយកចំណេះដឹងត្រឹមត្រូវទៅប្រើប្រាស់ និងផ្សព្វផ្សាយបន្តដើម្បីរួមគ្នារក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស និងថ្លៃថ្នូរ៕