柬埔寨劳工部推动AI技术提升就业服务效率






类型政策
发布时间2026/08/28 13:55
详情描述
2026年8月27日,柬埔寨劳工与职业培训部国务秘书索万·万纳拉出席了关于“利用人工智能构建东盟与中国友好就业市场”的区域政策对话。此次会议由国际劳工组织(ILO)与中国人力资源和社会保障部共同举办,旨在探讨通过人工智能及现代技术实现公共就业服务现代化。
柬埔寨劳工部正通过国家就业与人力资源局(NEA),致力于强化劳动力市场信息系统(LMIS)。该计划的核心在于整合就业数据、劳动力信息、职业技术教育与培训(TVET)以及社会保障数据,从而更精准地掌握劳动力需求、新兴职业趋势及技能缺口。
在人工智能技术的支持下,柬埔寨计划优化就业匹配服务、职业指导及技能开发体系。通过数字化手段,提升就业服务与职业教育之间的联动,确保人才培养能够有效响应当前及未来的市场需求。目前,该项工作处于政策探讨与技术应用阶段,旨在通过区域合作分享经验,制定符合区域发展优先事项的解决方案。
📋 简要摘要 ▸
柬埔寨劳工部近期参与区域政策对话,探讨利用AI技术实现公共就业服务现代化,旨在通过数字化手段优化劳动力市场信息匹配,提升服务质量。
📋 完整原文 ▸
កម្ពុជាពង្រឹងការទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិត (AI) ក្នុងការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានទីផ្សារការងារនិងការផ្តល់សេវាការងារ
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចសន្ទនាគោលនយោបាយតំបន់ស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីកសាងទីផ្សារការងារដែលងាយស្រួលសម្រាប់ការងារនៅអាស៊ាន និងចិន” ក្នុងវគ្គទី៦ ក្រោមប្រធានបទ “ការផ្លាស់ប្តូរសេវាការងារសាធារណៈតាមរយៈបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាទំនើប” នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ។ វេទិកានេះមានរយៈពេល ២ថ្ងៃ ត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្រោមកិច្ចសហការរបស់អង្គការអន្តរជាតិខាងការងារ (ILO) និងក្រសួងធនធានមនុស្សនិងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងវេទិកានេះ លោកជំទាវបានគូសបញ្ជាក់ថា ទិន្នន័យទីផ្សារការងារដែលអាចទុកចិត្តបាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយប្រសិទ្ធភាព។ ជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) បាននិងកំពុងពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារ (LMIS) របស់ខ្លួន និងធ្វើការឆ្ពោះទៅរកការធ្វើសមាហរណកម្មទិន្នន័យការងារ កម្លាំងពលកម្ម ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងសន្តិសុខសង្គមកាន់តែប្រសើរឡើង ដើម្បីផ្តល់នូវមូលដ្ឋានកាន់តែរឹងមាំសម្រាប់ការយល់ដឹងអំពីតម្រូវការកម្លាំងពលកម្ម មុខរបរថ្មីៗ និងភាពមិនស៊ីគ្នានៃជំនាញ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងសេវាការងារ និង TVET ដោយមានការគាំទ្របន្ថែមពីបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាដើម្បីធានាថាសេវាផ្គូផ្គងការងារ ការណែនាំអាជីព និងការអភិវឌ្ឍជំនាញ មានភាពប្រសើរឡើង និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។
គួរបញ្ជាក់ផងដែរថា គោលបំណងនៃកិច្ចសន្ទនាគោលនយោបាយតំបន់នេះដើម្បីជាវេទិកាដល់អ្នកបង្កើតគោលនយោបាយ និងដៃគូសង្គម ចែករំលែកនូវចំណេះដឹង ឧត្តមានុវត្តន៍ និងកិច្ចសហការក្នុងតំបន់អំពីរបៀបដែលអាចទាញយក និងគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់ទីផ្សារការងារ និងដើម្បីកំណត់ដំណោះស្រាយជាក់ស្តែងដែលស្របតាមអាទិភាពអភិវឌ្ឍរួមគ្នារបស់តំបន់៕
#MLVT #HENGSour