2026年9月29日下午,柬埔寨卫生部部长秦拉主持召开第13
事件时间2026-09-29 14:00
来源柬埔寨卫生部
发布时间2026/09/29 19:44
详情描述
2026年9月29日下午2时,柬埔寨卫生部部长秦拉主持召开第135次领导与创新会议。全国各级卫生部门共计3005名医疗官员通过视频会议系统参会。
会议伊始,秦拉部长通报了9月28日柬埔寨参议院对卫生领域工作成果的质询情况。参议院对柬埔寨各级医疗机构,特别是卫生中心及国家医院的工作表现给予了肯定。秦拉部长要求全体医疗官员继续提升服务质量,重点加强省立医院及县级转诊医院的医疗能力。
会议核心议题聚焦于基层医疗机构在公共卫生服务中的作用。秦拉部长强调,基层医疗与护理机构是保障民众健康与福祉的基石。此外,会议还探讨了管理不确定性的相关议题,并以卡尔梅特医院(Calmette Hospital)的发展为例,鼓励卫生系统各级领导在面对挑战时保持积极应对,以实现既定目标。
会上,柏威夏省卫生局下属的戈克(Koh Ker)卫生中心分享了工作进展与创新举措,包括建立偏远地区民众紧急转诊机制、激励村级卫生志愿者,以及动员社区居民参与卫生中心的管理工作。
📋 简要摘要 ▸
2026年9月29日下午,柬埔寨卫生部部长秦拉主持召开第135次领导与创新会议,全国3005名医疗官员通过线上参会,探讨基层医疗服务提升。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ភាពរឹងមាំរបស់គ្រឹះស្ថានថែទាំ និងព្យាបាលនៅមូលដ្ឋាន គឺជាបង្អែកសុខាភិបាលយ៉ាងពិតប្រាកដ ក្នុងបេសកកម្មបម្រើសុខភាព សុខុមាលភាពប្រជាពលរដ្ឋ»
—
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៥ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom)សរុបចំនួន ៣០០៥នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរាយការណ៍ជូនអង្គជួបជុំអំពីដំណើរការ និងលទ្ធផលនៃការសាកសួររបស់ស្ថាប័នព្រឹទ្ធសភា លើសមិទ្ធិផលរបស់វិស័យសុខាភិបាលកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ។ នៅក្នុងជំនួបនោះ ការខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានថែទាំ និងព្យាបាល ជាពិសេសមណ្ឌលសុខភាព និងមន្ទីរពេទ្យជាតិ ត្រូវបានទទួលការកោតសរសើរពីស្ថាប័ននិតិបញ្ញត្តិ ដែលនេះជាកិត្តយសដ៏ធំធេង របស់មន្រ្តីសុខាភិបាលទាំងអស់។ បន្ថែមពីលើនេះឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តាំផ្ញើរឱ្យមន្រ្តីសុខាភិបាល បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសនៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកបឋកថាលើការគ្រប់គ្រងភាពមិនប្រាកដប្រជា មកបកស្រាយបន្ត ដោយបានលើកយកឧទាហរណ៍ជាក់ស្តែងមួយនៃការអភិវឌ្ឍន៍មន្ទីរពេទ្យកាល់ម៉ែត និងបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ ក្នុងវិស័យសុខាភិបាលគ្រប់រូបមានភាពក្លាហាន ក្នុងការប្រឈមនឹងភាពមិនប្រាកដប្រជា ដើម្បីឈានទៅសម្រេចបានគោលដៅ ដែលមើលទៅឃើញហាក់ដូចជាលើសពីសមត្ថភាព។
ក្នុងឱកាសនេះផងដែរ មណ្ឌលសុខភាពកោះកេរ្ត៍ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានបង្ហាញពីការវិវត្តន៍រីកចម្រើនរបស់មណ្ឌលសុខភាព និងបានរំលេចនូវគំនិតផ្តួចផ្តើមជាច្រើនដូចជា ការរៀបចំសេវាបញ្ចូនប្រជាជន ពីភូមិដាច់ស្រយ៉ាលមកមណ្ឌលសុខភាពត្រូវការសេវាបន្ទាន់ ការជួយលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តសុខភាពភូមិ និងការបំផុសគំនិតសហគមន៍ ឱ្យចូលរួមធ្វើជាម្ចាស់លើមណ្ឌលសុខភាព។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)